Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៧- តើលិខិតចេញមានអ្វីខ្លះ ?

៨- តើមុននឹងផ្ញើឯកសារចេញទៅក្រៅ ការិយាល័យរបៀបមានភារកិច្ចអ្វីខ្លះ ?

៩- តើចរាចរលិខិតត្រូវជៀសវាងអ្វីខ្លះ ?

១០- តើការបែងចែកលិខិតចូលមានអ្វីខ្លះ ?

១១- តើលិខិតចូលដែលត្រូវបញ្ជូនត្រង់ទៅអង្គភាពជំនាញមានអ្វីខ្លះ ?

១២- តើលិខិតចូលដែលត្រូវដាក់ជូនថ្នាក់ដឹកនាំក្រសួង ឬអភិបាលរាជធានី-ខេត្តជ្រាប ឬពិនិត្យ មុននឹងបញ្ជូនទៅអង្គភាពជំនាញមានអ្វីខ្លះ ?

ចម្លើយ

៧- លិខតិចេញរួមមាន ៖

  • លិខិតបទដ្ឋាន
  • របាយការណ៍-កំណត់ហេតុ
  • លិខិតស្នើសុំនានា
  • លិខិតអញ្ជើញ
  • សេចក្តីជូនដំណឹង
  • លិខតិបង្គាប់ការ លិខិតបញ្ជាបេសកកម្ម

៨- មុននឹងផ្ញើឯកសារចេញទៅក្រៅ ការិយាល័យរបៀបមានភារកិច្ចដូចជា ៖

  • បោះត្រាមូល ត្រាឈ្មោះ
  • ការចុះលេខ និងចុះកាលបរិច្ឆេទ
  • ការចុះក្នុងសៀវភៅចុះលិខិតចេញ
  • ការច្រកក្នុងស្រោមលិខិត
  • កិច្ចការរបស់អ្នករត់លិខិត

អ្នករត់លិខិត ត្រូវយកលិខិតទៅប្រគល់ជូនអ្នកទទួលឲ្យបានមុនគេ បន្ទាប់មកទើបយកទៅប្រគល់ជូនកន្លែងចម្លងជូន ព្រោះអ្នកទទួលមានភារកិច្ចដោះស្រាយលិខិតនោះ រីឯកន្លែងចម្លងជូន គឺសម្រាប់ទទួលជ្រាបតែប៉ុណ្ណោះ ។ អ្នកទទួលលិខិតត្រូវចុះហត្ថលេខា កាលបរិច្ឆេទ និងឈ្មោះនៅលើសៀវភៅបញ្ជូនលិខិត ។ ក្រោយពេលដែលត្រឡប់មកពីរត់លិខិតវិញ អ្នករត់លិខិតត្រូវមករាយការណ៍ ជូនប្រធានការិយាល័យរបៀប ថាលិខិតត្រូវប្រគល់ជូនគ្រប់កន្លែងអស់ហើយ ឬនៅខ្វះកន្លែងណា ដើម្បីប្រធានការិយាល័យរបៀបជួយរកវិធីដោះស្រាយ ។

៩- ដើម្បីឲ្យការចរាចរលិខិតស្នាមនានាទៅទីស្តីការក្រសួង និងនៅតាមសាលារាជធានី-ខេត្តប្រព្រឹត្តទៅបានល្អប្រសើរ ជៀសវាងបាននូវការបាត់បង់ កកស្ទះ យឺតយ៉ាវ និងដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងក៏ដូចជាអភិបាលរាជធានី-ខេត្ត បានជ្រាបជាមុននូវខ្លឹមសារលិខិតមួយចំនួន ដែលមានលក្ខណៈប្រញាប់ និងដែលមានសារៈសំខាន់ចំពោះកិច្ចការនយោបាយ ។

១០- ការបែងចែកលិខិតចូលមានដូចជា ៖

  • លិខិតចូលដែលត្រូវបញ្ជូនត្រង់ទៅអង្គភាពជំនាញ
  • លិខិតចូលដែលត្រូវដាក់ជូនថ្នាក់ដឹកនាំក្រសួង ឬអភិបាលរាជធានី-ខេត្តជ្រាប ឬពិនិត្យ មុននឹងបញ្ជូនទៅអង្គភាពជំនាញ

១១- លិខិតចូលដែលត្រូវបញ្ជូនត្រង់ទៅអង្គភាពជំនាញមានដូចជា ៖

  • លិខិតឆ្លើយតបមកពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត មន្ទីរ
  • លិខិតចម្លងជូន មកពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត មន្ទីរ
  • របាយការណ៍បូកសរុបការងារប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆ្នាំ
  • សំណើនានាពាក់ព័ន្ធការងារជំនាញ
  • សំណើសុំថវិកា សម្ភារៈ
  • ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងលិខិតនានា ដែលពាក់ព័ន្ធនឹងបណ្តឹង ។ល។

លិខិតទាំងអស់ខាងលើនេះ ត្រូវបានអង្គភាពជំនាញចាត់ការតាមមុខការ ។ ចំពោះលិខិតចម្លងជូនណា ដែលត្រូវបានពិនិត្យឃើញថាមានខ្លឹមសារសំខាន់គួរឲ្យថ្នាក់ដឹកនាំក្រសួង ឬអភិបាលរាជធានី-ខេត្ត ជ្រាប អង្គភាពជំនាញអាចធ្វើកំណត់បង្ហាញរឿងជូនថ្នាក់ដឹកនាំក្រសួង ឬអភិបាលរាជធានី-ខេត្ត តាមរយៈខុទ្ទកាល័យ ។

១២- លិខិតចូលដែលត្រូវដាក់ជូនថ្នាក់ដឹកនាំក្រសួង ឬអភិបាលរាជធានី-ខេត្តជ្រាប ឬពិនិត្យ មុននឹងបញ្ជូនទៅអង្គភាពជំនាញមានដូចជា ៖

  • លិខិតចម្លងជូនមកពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត មន្ទីរ ដែលមានខ្លឹមសារពាក់ព័ន្ធ នឹងបញ្ហាសំខាន់ៗរបស់ជាតិ
  • របាយការណ៍របស់រាជធានី-ខេត្ត មន្ទីរ ដែលមានខ្លឹមសារលេចធ្លោពាក់ព័ន្ធបញ្ហាព្រំដែន បញ្ហាអស្ថេរភាពសង្គម បញ្ហាគ្រោះធម្មជាតិ
  • សំណើរបស់រាជធានី-ខេត្ត ដែលមានលក្ខណៈបន្ទាន់ហើយការដោះស្រាយមិនស្ថិតក្នុងសមត្ថកិច្ចរបស់រាជធានី-ខេត្ត
  • សំណើពីក្រសួង ស្ថាប័ន ស្ថានទូត ដើម្បីចាត់តាំងមន្រ្តីរាជការ នាយនគរបាលទៅកសិក្សា ឬបំពេញបេសកកម្មនៅបរទេស
  • លិខិតអញ្ជើញចូលរួមប្រជុំ សិក្ខាសាលា
  • លិខិតស្នើសុំកំលាំងការពារ ពិធីផ្សេងៗ
  • លិខិតរដ្ឋបាល លិខិតបទដ្ឋានមកពីស្ថាប័នថ្នាក់លើ
  • លិខិតផ្សេងៗទៀតដែលមានខ្លឹមសារពាក់ព័ន្ធ នឹងកិច្ចការនយោបាយសំខាន់ៗរបស់ប្រទេសជាតិ

លិខិតខាងលើនេះ ត្រូវបានខុទ្ទកាល័យ ធ្វើកំណត់បង្ហាញជូនថ្នាក់ដឹកនាំក្រសួង ឬអភិបាលរាជធានី-ខេត្ត ជ្រាប និងចារបញ្ជូនទៅអង្គភាពជំនាញ ដើម្បីចាត់ការតាមមុខការ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login