ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ផ្លែប៉ោម ផ្លែស្វាយពេលទុំជ្រះធ្លាក់ទៅលើដី។ ឪពុករបស់នារីធ្វើអោយថូផ្កាធ្លាក់បែកលើកំរាលឥដ្ឋ។ កុមារម្នាក់ស្រែកយំនៅពេលវាធ្លាក់ពីលើកកង់។ ផ្លែប៉ោម ផ្លែស្វាយ ថូផ្កា និងកុមារបានធ្លាប់ទៅលើផែនដីទាំងអស់។ យើងឃើញថាគ្រប់វត្ថុទាំងអស់តែងតែធ្លាក់ទៅរកផែនដីដោយសារកំលាំងទាញមួយហៅថា “ទំនាញផែនដី” ។ កំលាំងទាញទៅរកផែនដី គេហៅថា “ទំងន់” ប្រសិនបើវត្ថុមួយមានទំងន់ ៥០គីឡូក្រាម វត្ថុនោះនឹងមានទំនាញផែនដីស្មើនឹង ៥០គីឡូក្រាមដែរ។ យើងងាយស្រួលធ្វើបំលាស់ទីកៅអីមួយដែលមាន “ម៉ាស” តូចនិងទំងន់តិចជាងវត្ថុដែលមានម៉ាសធំ និងទំងន់ធ្ងន់។ ដូចនេះវត្ថុមានម៉ាសតូចងាយធ្វើបំលាស់ទីជាងវត្ថុដែលមានម៉ាសធំ។