Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-30 09:03

លក្ខណៈវិនិច្ឆ័យប្រភេទ គឺគេទុកដាក់ឯកសាររដ្ឋបាលជាមួយគ្នា ដោយគិតទៅលើប្រភេទបានន័យថា បើប្រភេទជាលិខិតរដ្ឋបាលគេដាក់មួយក្រុម ប្រភេទលិខិតបទដ្ឋានគេដាក់មួយក្រុម ឬគេអាចបំបែកជាក្រុមតូចៗ ដូចជា ប្រភេទសារាចរគេដាក់មួយក្រុម ក្រុមសេចក្តីសម្រេច ក្រុមដីកា ក្រុមប្រកាស ។ល។ រៀបបញ្ជូលក្រុមឯកសារដូចខាងលើនេះ មានលក្ខណៈងាយស្រួលបំផុត ដោយមិនមានការស្មុគស្មាញស៊ាំញ៉ាំ ។ ជាមួយគ្នានេះ គេក៏ត្រូវប្រើគួបផ្សំជាមួយលក្ខណៈវិនិច្ឆ័យកាលប្បវត្តិដែរ សម្រាប់ទុកដាក់ប័ណ្ណសារទូទៅ ។ ហេតុដូច្នេះហើយ នៅទីស្តីការក្រសួង គេឃើញមានក្រូណូសារាចរ ក្រូណូដីកាអម ។ល។ ជួនកាលប្រភេទឯកសារជាច្រើន ត្រូវបានបញ្ជូនក្នុងក្រុមជាមួយគ្នា ។ នៅតាមសាលាខេត្តមួយចំនួន មានក្រូណូសម្រាប់ លិខិត របាយការណ៍ និងកំណត់ហេតុ ។ លក្ខណៈវិនិច្ឆ័យប្រភេទ អាចយកទៅប្រើនៅក្នុងសំណុំរឿងទូទៅ ។

ឧទាហរណ៍ ៖ នាយកដ្ឋានមួយ ឬការិយាល័យមួយ ចាត់ការលើកិច្ចការអ្វីមួយដែលបញ្ញត្តិ នៅក្នុងព្រះរាជក្រឹត្យ ក្នុងអនុក្រឹត្យ ក្នុងប្រកាស ក្នុងដីកា ក្នុងសារាចរជាច្រើន និងសេចក្តីណែនាំពិសេស ដើម្បីឲ្យមានលក្ខណៈងាយស្រួល គេត្រូវរៀបទុកដាក់ឯកសារទាំងនោះ តាមលក្ខណៈវិនិច្ឆ័យប្រភេទ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login