Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បង្ហាញពីប្រភពនៃបុណ្យខាងលើ៖

ប្រភពនៃពិធីបុណ្យបណ្តែតប្រទីបគឺ

បើតាមគម្ពីរទាឋាវង្សភាសាបាឡីមានចែងពីព្រះចង្កូមកែវទាំង៤នៃព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅទីតាំងៈ

  • ទី១ នៅត្រៃត្រឹងសួគ៌ ( តាវតឹង្ស )
  • ទី២ នៅពិភពនាគ
  • ទី៣ នៅស្រុកគន្ធារ
  • ទី៤ នៅទន្តបុរេតីលិង្គរដ្ឋ

ដែលមាននៅទីតាំង៥គឺៈ

  • ទី១ នៅសុវណ្ណមាលិកបព៌ត
  • ទី២ នៅសុវណ្ណបព៌ត
  • ទី៣ នៅសុមនកូដបព៌ត
  • ទី៤ នៅយោនបូរី
  • ទី៥ នៅស្ទឹងនម្មទា

ប្រភពនៃពិធិសំពះព្រះខែ អកអំបុកគឺៈ

ទី១​​ បើផ្អែកតាមគម្ពីរ បរមត្ថទីបនីអដ្ឋកថាចរិយាបិដក ភាសាបាឡីបានចែងថានៅក្នុងភទ្ទកប្បនេះព្រះបរមពោធិសត្វនៃយើងបានយោនយកកំណើតជាសរសរបណ្ឌិត ( ទន្សាយ ) ថ្ងៃឧបោសថ ពេញបូរមី ទ្រង់បានអធិដ្ឋានឧទ្ទិសនូវមំសៈ ( សាច់ ) ជាទានបរមត្ថបារមីដើម្បីបំពេញពោធិសម្ភារ ឲ្យបានត្រាស់ដឹង ជាព្រះពុទ្ធនៅកាលខាងមុខ  ។ ក្នុងកាលនោះឯង ព្រះឥន្រ្ទបានទ្រង់ជ្រាបសព្វគ្រប់ដំណើរហើយទ្រង់បានកាឡាខ្លូនជា ឥន្រ្ទព្រាហ្មណ៍ចាស់ម្នាក់មកសុំសាច់សសរបណ្ឌិតជាអាហារសសរបណ្ឌិត បរមពោធិសត្វបានបង្គាប់បញ្ជាឲ្យឥន្រ្ទព្រាហ្មណ៍នោះបង្កាត់ភ្លើងខណនោះដែលភ្លើងកំពុងឆាបឆេះសន្ធោសន្ធៅ ព្រះបរមពោធិសត្វបានរលាស់ខ្លួន៣ដង ក្នុងគោលបំណងឲ្យសត្វល្អិត ( ស្រមោច សង្កោច ... ) ដែលជាប់នៅនឹងរោមជ្រុះចេញ រួចក៏លោតចូលទៅក្នុងភ្នក់ភ្លើងនោះភ្លាម ។ ហេតុការណ៍ដ៏មហោសច្ចារ្យ ក៏បានកើតឡើងភ្នក់ភ្លើងនោះមិនបានឆាបឆេះនូវសសរបណ្ឌិតសូម្បីតែរោម១ សសៃ ឥន្រ្ទព្រាហ្មណ៍ក៏ស្ទុះទៅពរ ព្រះពោធិសត្វ ឡើងទៅដល់មណ្ឌលព្រះច័ន្ទហើយក៏បានយកមនោសិលា ( ខ្មែរយើងតែងនិយមប្រើក្លាយ ថាម្នាក់​សិលា ) គូររូបទន្សាយ ដោយអធិដ្ឋានឡើងថាសូមឲ្យរូបទន្សាយពោធិសត្វ ដែលយើងគូរនេះនៅជាប់ជារៀងរហូតជាទីបំផុតនៃកប្ប ។ ដោយបារមីទាននៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានផងរបស់ព្រះឥន្រ្ទាធិរាជ​ផង រូបទន្សាយនោះក៏ប្រាកដក្នុងមណ្តលព្រះច័ន្ទរៀងមក ។

ទី២ ដោយប្រជាជនកម្ពុជាយើងពុំទាន់យល់ឲ្យបានកាន់តែស៊ីជម្រៅនោះយើងខ្ញុំសូមបញ្ជាក់ថាពិធីបុណ្យសំពះព្រះខែនេះក៏ឧទ្ទិសនិងរំឮកដល់ថ្ងៃដែល ព្រះធម្មសេនាធុបតីសារីបុត្ត ព្រះបកតិនាម ឧបតិស្ស ដែលជាវ្រះ ( ព្រះ ) អគ្គសាវ័កស្តាំរបស់ព្រះសក្យមុនីដែលទ្រង់ចូលព្រះបរិនិព្វាននៅថ្ងៃ ១៥កើត ពេញបូរមីខែកត្តិកនៅផ្ទះខាង ញោម​ ស្រី ( សារី ) ។ ព្រះឧបតិស្សជាឯហិភិក្ខុ អភិញ្ញា ៦សម្រេចជាព្រះអរហន្តដែលមានគុណូបការយ៉ាងជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនា ដែលយើងរាល់គ្នាត្រូវតែគោរពនិងបួជាដោយផ្កាកម្រងប្រទីប ទៀន ដល់នូវសរណៈរបស់ខ្លះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login