Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពន្យល់ពាក្យ៖

  • បច្ចួសកាល ប៉័ច ចូស បា.សំ ( ន ) ( ប្រត្យុបស ឬ ប្រត្យូប « កាលជាទីកម្ចាត់នូវងងឹត » ពេលបំព្រាង គឺវេលាភ្លឺឯកើត ( មុនបុព្វណ្ហសម័យ ) វេលាបែកបច្ចូស (​ហៅថា បច្ចូសកាល ឬបច្ចូសសម័យ ( ប៉័ច ចូស ក៏បាន ) ។
  • បច្ចុប្បន្នកាល ប៉័ច ចុបន់ បា. ( ន )  (​ប តិ « ចំពោះមុខ » តិ > ច តម្រួតជើង ច ជា ច្ច > ​ បច្ច + ឧប្បន្ន « ដែលកើតមាន ដែលតាំងនៅបច្ចុប្បន្នៈ សំ ប្រត្យុត្បន្ន ) ពេលដែលកំពុងតែមា​ននៅចំពោះមុខ គឺពេលឥឡូវនេះ ។ ប្រើផ្សំជាមួយនឹងសព្ទដទៃជាសមាសនាម អានថា ប៉័ច ចុប ប៉័ន ន៉ះ ប៉ុន្តែតាមទម្លាប់ដែលពិបាកនឹងកែទៅហើយ អានថា ប៉័ច ចុបន់ ន៉ះ ដូចជា បច្ចុប្បន្នកាល បច្ចុប្បន្ននិយម បច្ចុប្បន្នភាព បច្ចុប្បន្នសម័យ បច្ចុប្បន្នហេតុ ។ល។ ( ម.ព កាល និយម ភាព សម័យ ហេតុ ) ។
  • អតីតកាល អៈដិត សំ.បា ( គុ ) ដែលកន្លងទៅហើយ ដែលហួសទៅហើយ ដែលមានពីក្នុងកាលព្រេងនាយៈ ដែលស្លាប់ហើយរឿងអតីត ។ ប្រើជា​ន.ក៏បានខ្លះ ក្នុងអតីត ពីអតីត ដឹងអតីតអនាគត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃត្រូវអានថា អៈតីតៈ ដូចជាអតីតកាល កាលដែលកន្លងទៅហើយ ។ កាលប្រាប់ដំណើរដែលកន្លងទៅហើយ ។ កាលប្រាប់ដំណើរដែលកន្លងទៅហើយដែលរួចហើយ ( ខ្មែរប្រើពាក្យ ហើយពីខាងចុង ឬប្រើពាក្យបានពីខាងដើមជាគ្រឿងសម្គាល់ ) ទៅហើយឲ្យហើយ បានឲ្យបានឲ្យហើយ ( ព.វ ) ។
  • អនាគតកាល អៈន៉ាគត់ សំ.បា ( ន ) ( < អន «មិន  មិនទាន់ + អាគត « មក » = កាលដែលមិនទាន់មក ) កាល ឬ សម័យខាងមុខប្រយោជន៍ក្នុងអនាគតយើងពុំអាចដឹងអនាគតរបស់យើងទេ ។ គុ ដែលនៅឯខាងមុខ ប្រយោជន៍ អនាគត ជាតិអនាគត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ អៈន៉ាគៈតៈ ដូចជា អនាគតកាល កាលឯមុខ ។ ព.វ កាលប្រាប់ដំណើរទៅខាងមុខៈ ខ្មែរប្រើពាក្យ នឹងគង់និង គង់តែគង់តែនឹង មុខជា មុខជានិងគ្រឿងសម្គាល់ ស្អែកខ្ញុំនឹងទៅ ការនុះមុខជានឹងសម្រេច ( សព្ទជាកិរិយាកាលណាបើប្រើពាក្យនឹង គង់ មុខជានេះរៀងបន្ទាប់ពីខាងដើមសម្គាល់សេចក្តីថាជាអនាគតកាល ) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login