ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បកស្រាយប្រវត្តិ ពិធីបង្វិលពពិលគឺ៖
ពិធិបង្វិលពពិល គឺយកតាមលំនាំរឿងព្រេងបុរាណកាលពីយូរ លង់ណាស់មកហើយដែលមានតំណាងថាមានកូនស្តេចមួយ អង្គមានព្រះនាមថាព្រះបាទជ័យសុរិយារាជកុមារ ទ្រង់ប្រថាប់នៅនគរតៃកេតុជម្ពូ នាជម្ពូទ្វីបបានទៅស្វែងរករៀនសិល្ប៍សាស្រ្ត ជាមួយព្រះឥសូរនាភ្នំ ( វ្នំ ឬបព៌ត ) កៃឡាស់ ។ ព្រះឥសូរក៏បានស្តោះទឹកមាត់ដាក់ព្រះឧស្ធ ( មាត់ ) របស់ព្រះរាជកុមារនាំឲ្យមានកម្លាំងដូចជាជគសារ ( ដំរីសារ ) នៅពេលដែល ព្រះរាជកុមារលា ព្រះឥសូរមកព្រះរាជនគរវិញ ព្រះរាជកុមារក៏បានទូលសុំព្រះឥសូរនូវវត្ថុ អនុស្សាវរីយ៍មួយសម្រាប់ពេលដែលខ្លួនបានរៀបអាពាហ៍ពិហ៍ ។ ព្រះឥសូរក៏បាន ប្រសិទ្ធិដីខ្សាច់ពីកៃឡាស់បព៌ត ធ្វើជាសន្លឹកពោធិមាស ( ដែលតំណាងឲ្យទ្រោនី របស់ព្រះនាងឧមាមហេសីសំណព្វរបស់ព្រះឥសូរ ) និងជប់ថ្មពេជ្រពីភ្នំហិមពាន្ត ជាទៀនពេជ្រ ( ដែលជាតំនាងលិង្គរបស់ព្រះអង្គ ) ដោយសន្មត់ឈ្មោះថា « ពពិលរត្នន៍ » ប្រទានដល់រាជកុមារ ។ ពេលនោះហើយបានជាកើតមានពិធីបង្វិលពពិលតាំងអំពីពេលនោះមក រហូតដល់សព្វថ្ងៃនេះ ។