ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ស្គីទឹក ជាល្បែងកីឡាមួយបែបដែលប្រទេសនៅអឺរ៉ុបមួយចំនួននិយមជិះលេង។ ចំពោះប្រទេសកម្ពុជាយើងគ្មានល្បែងកីឡាប្រភេទនេះទេ។ ស្គីនេះមានប្រវែង ២,៥ម៉ែត្រ គេជិះលេងកំសាន្ត ពេលទឹកសមុទ្រមានរលកធំៗ។ ចំពោះប្រទេសដែលនិយមជិះស្គីប្រភេទនេះ មានប្រទេសអូស្រ្តាលី អាព្រិចខាងត្បូង និងសហរដ្ឋអាមេរិក។ នៅលើទឹកដីនៃកោះហាវៃ កីឡាប្រភេទនេះជាកីឡាប្រពៃណីដែលអ្នកទស្សនាបានឃើញពីមហិទ្ធិឫទ្ធិ និងភាពអសា្ចរ្យរបស់អំណាចរលកនៃអារក្សសមុទ្រ។ ការប្រកួតប្រជែកកីឡាប្រភេទនេះ ក៏ដូចជាការល្បងសមត្ថភាពនៃអំណាចរលកអារក្សសមុទ្រ ដែលគេបានគិតថា ជាសាក្សីដល់ការឱ្យតម្លៃ និងការលើកសរសើរពីបំណិនប្រសប់របស់កីឡាករកីឡាការនី។