នាងវិសាខា បានសម្រេចជាសោតានៅអាយុ ៧ឆ្នាំ មានស្វាមីឈ្មោះ បុណ្ណវឌ្ឍនសេដ្ឋី ។
នាងវិសាខា មានបុត្រី ២០នាក់តែមិនមានឈ្មោះប្រាកដ ។
នាងវិសាខា បានកសាងវត្ត ប្រគេនព្រះសក្យមុនី គឺ វត្តបុព្វារាម ។
នាងវិសាខា បានពុំពរ ៨ប្រការពី ព្រះបរមសក្យមុនីសម្មាសម្ពុទ្ធគឺៈ
- ទី១ ចង់ប្រគេនវស្សិកសាដក សម្រាប់ងូតទឹកភ្លៀង ។
- ទី២ ចង់ប្រគេនអាតន្តុកភន្ត ភត្តដែលប្រគេនដល់ព្រះភិក្ខុទើបនឹងមកដល់ថ្មី ។
- ទី៣ ចង់ប្រគេនតមិកភត្ត ភត្តដែលប្រគេនដល់ព្រះភិក្ខុអ្នកធ្វើដំណើរទៅ ។
- ទី៤ ចង់ប្រគេនគិលានភត្ត ភត្តដែលប្រគេនដល់ព្រះភិក្ខុមានជម្ងឺ ។
- ទី៥ ចង់ប្រគេន គិលាននុបដ្ឋានក ភត្ត ភត្តដែលប្រគេនដល់ព្រះភិក្ខុអ្នកបម្រើជម្ងឺ ។
- ទី៦ ចង់ប្រគេនភេសជ្ជៈថ្នាំដែលប្រគេនដល់ព្រះភិក្ខុអ្នកមានជម្ងឺ ។
- ទី៧ ចង់ប្រគេនធុវយាគូបបរ ដែលត្រូវប្រគេនជានិច្ច ដល់សង្ឃ ។
- ទី៨ ចង់ប្រគេន ឧទកសាដក សម្ពត់ងូតទឹកភ្លៀងដល់ភិក្ខុនីសង្ឃ ដរាបដល់អស់ជីវីត ។