អង្គការសហប្រជាជាតិ បានជួយដោះស្រាយវិបត្តិកម្ពុជា មួយចំនួនដូចជា៖
- ថ្ងៃទី ១៥ មិថុនា ១៩៦២ តុលាការអន្តរជាតិ កុ្រងឡាអេ បានបញ្ជាឲ្យសៀម ដកតម្រួតនិងកងទ័ព ចេញពីប្រាសាទព្រះវិហារជាបន្ទាន់ព្រោះពួកនេះបានលើកទ័ព ចូលកាន់កាប់យ៉ាងឆ្កួតលីលា គឃ្លើនតាំងពីឆ្នាំ ១៩៥៤ ។
- ក្រោយកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៣ តុលា ១៩៩១ ភាគីទំនាស់ទាំង៤ នៅកម្ពុជាសុខចិត្ត ដើរទៅរកមាគ៌ាសន្តិភាពដោយអង្គការសហប្រជាជាតិជាអ្នករៀបចំ ។
- ថ្ងៃទី ២៣ ២៨ ឧសភា ១៩៩៣ ការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិប្រព្រឹត្តទៅបានទទួលជោគជ័យ ទាំងស្រុងរហូតដល់ភាគីឈ្នះឆ្នោតរួបរួមគ្នាបង្កើតរដ្ឋាភិបាលថ្មីមួយ ។
ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ មានសមាជិកអចិន្រ្តៃយ៍ ៥គឺ៖
- សហរដ្ឋអាមេរិក
- សហភាពសូវៀត
- ចក្រភពអង់គ្លេស
- ប្រទេសបារាំង
- ប្រទេសចិន ។