2019-06-04 06:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
និយាយពីវិស័យសេដ្ឋកិច្ចនិងសង្គមនៅអាឡឺម៉ង់ខាងលិច ៖
ក. និយាយពីវិស័យសេដ្ឋកិច្ច
សេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីកចំរើនដោយសារប្រទេសនេះមានតំបន់ធ្យូងថ្មដ៏ធំគឺតំបន់ ដែលប្រភពថាមពលសម្រាប់រោងចក្រធំៗមានរោងចក្រស្លដែកជាដើម។ ហើយក៏សំបូរទៅដោយហត្ថករដោយមានប្រាក់កំរៃថោកៗចាប់ពីឆ្នាំ១៩៥១ គេបានពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើននៅទូទាំងប្រទេសដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារ។ ឧស្សាហកម្មដ៏ល្បីនាំមុខគេនៅទ្វីបអឺរ៉ុបរបស់អាឡឺម៉ង់គឺ ៖
ខ. សង្គមនៅអាឡឺម៉ង់ខាងលិច
សហពន្ធ័អាឡឺម៉ង់ជាប្រទេសមួយដែលបានគិតនៅក្នុងវិស័យសង្គមល្អជាងគេនៅទ្វីបអឺរ៉ុបចាប់ពីប្រាក់ធានារ៉ាប់រងជំងឺការងារ អ្នកឥតការងារធ្វើ មនុស្សវ័យជរានិយាយរួមគឺ ប្រជាជន៨០% ទទួលបានប្រាក់ធានារ៉ាប់រង បើគិតជាទឹកប្រាក់សរុបមានចំនួន៥ ៧៤១ ពាន់លានម៉ាកនៅក្នុងឆ្នាំ ១៩៨៥ ។ ស្រ្តីមានសិទ្ធិស្មើនិងបុរសដែលមានចែងនៅក្នុងច្បាប់ជាមូលដ្ឋានស្រ្តីចំនួន ចាប់ពីលអាយុ១៥ ដល់៥០ឆ្នាំទទួលបានការងារនៅក្រៅផ្ទះ។ តាមច្បាប់ស្រ្តីមានផ្ទៃពោះត្រូវបានឈប់សម្រាកនៅផ្ទះចំនួន៦ខែក្រោយពេលឆ្លងទន្លេដើម្បីកែប្រែ។