Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បើយោងទៅតាម វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ « វា វារ វៀរ » គឺ៖

  • វា ( បុ.ស ) គេពាក្យសម្រាប់និយាយ ជាជំនួសឈ្មោះមនុស្សក្មេងជាង ឬមនុស្សថ្នាក់តូចទាបជាង ឬក៏សត្វតិរច្ឆាន​ វត្ថុ, ធម្មជាតិ ផ្សេងៗ ។ ឧ. ហាមពួកក្មេងកុំឲ្យវាលេងទឹក ។
  • វារ ( កិ ) លូនដោយប្រវា ។ បោះទងចេញ ឬបោះទង់តោងចាប់ ។ ឧ. កូនតូចទើបចេះវារ លើរនាប ។
  • វៀរ ( កិ​ ) លើកលែង តម ឈប់ខាន អត់មិនធ្វើ វៀរចាកទុច្ចរិត ឈប់មិនកាន់ទុច្ចរិត ។ វៀរតែ និ. លើកតែ , លើកលែងតែ ។ វៀរត្រីសាច់តមត្រីសាច់ ។ វៀរបង់ លះបង់ លះចោលបង់ ។ វៀរលែង លះលែង លះស្រឡះ ។ វៀរលែងតែ និ.លើកលែងតែ ។ ឧ.​ ចង់ស៊ីអ្វីស៊ីចុះ វៀរលែងតែ ចេកពងមាន់ ៣ស្និតនុះទុកប្រគេនលោក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login