Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សីលធម៌ ជាធម៌ ( របស់សត្វលោក ) ឬសីល និងធម៌កិរិយាមារយាទ សណ្តាប់ធ្នាប់ដំបូន្មានដែលនាំឲ្យចៀសវាងអំពើអាក្រក់ហើយឲ្យប្រព្រឹត្តតែអំពើល្អ ។

មនុស្សត្រូវមានសីលធម៌ ​ដូចតទៅ៖

សីលធម៌ផ្ទាល់ខ្លួន

  • ចេះដឹងខុស ដឹងត្រូវ
  • ចេះស្គាល់ចាស់ព្រឹទ្ធាចារ្យ
  • ស្គាល់អ្វីល្អ ស្គាល់អ្វីអាក្រក់
  • តាំងខ្លួន ជាម្ចាស់ចិត្តរបស់ខ្លួន
  • មានភាពក្លាហានក្នុងផ្លូវត្រូវ ។

សីលធម៌ក្នុងគ្រួសារ

  • ឪពុកម្តាយចិញ្ចឹមកូន ដោយពុំនឹកគិតដល់ការសងគុណតបមកវិញ ព្រោះជាមុខងាររបស់គាត់
  • ធ្វើឲ្យមានភាពសុខដុមរមនា
  • ត្រូវស្រឡាញ់ កូនឲ្យស្មើៗគ្នា
  • រៀបចំកូនឲ្យបានទៅជា រដ្ឋពលពេញលេញ ។

សីលធម៌ក្នុងវិជ្ជាជីវៈ

  • មានមនសិការការងារខ្ពស់
  • ត្រូវរកស៊ីតាមសមត្ថភាពរបស់ខ្លួន
  • រកស៊ីតាមសម្មាអាជីវោ
  • មិនរំលោភបំពាន លើអ្នកតូចជាងខ្លួន
  • មិនធ្វើការរហួសកម្លាំងខ្លួនដែលនាំឲ្យមានជម្ងឺឥតប្រយោជន៍ ខាតបង់ ។

សីលធម៌ក្នុងសង្គម

  • មិនត្រូវបែកបាក់គ្នា ( ទ្រុស្តគ្នា )
  • មិនត្រូវមើលងាយមនុស្សផងគ្នា
  • ត្រូវស្រឡាញ់ ស្នេហាយុត្តិធម៌
  • ចេះរាប់អានមនុស្សទូទៅ
  • ទទួលស្គាល់ ទុក្ខវេទនារបស់អ្នកដទៃ
  • មិនឈ្លានពានអ្នកដទៃ ។

សីលធម៌ក្នុងពិភពលោក

ការរួមរស់ ដោយសន្តិភាពជាមួយប្រទេសដទៃដែលអង្គការសហប្រជាជាតិបានប្រជុំនៅទីក្រុងបាឌុង នាប្រទេសឥណ្ឌូណេស៊ី ។

សីលធម៌យសតាមទស្សនៈអ្នកប្រាជ្ញ

  • សីលធម៌របស់ទស្សនវិទូ សូក្រាត
  • សីលធម៌របស់ទស្សនវិទូប្លាតុង
  • សីលធម៌របស់ទស្សនវិទូ អារីស្តូត
  • សីលធម៌របស់ពួក ខន្តីនិយម
  • សីលធម៌របស់អេពីគារ
  • សីលធម៌របស់ម៉ុងតែង
  • សីលធម៌របស់លោក អូគ្លូសកុង
  • សីលធម៌របស់ពុទ្ធសាសនាហីនយាន
  • សីលធម៌របស់ពុទ្ធសាសនាមហាយាន
  • សីលធម៌របស់គ្រឹស្តសាសនា
  • សីលធម៌របស់ឥស្លាមសាសនា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login