នៅលើពិភពលោកមាន មហាសមុទ្ទ៤ធំៗគឺៈ
- មហាសមុទ្ទប៉ាស៊ីហ្វិចៈ ដែលនៅចន្លោះទ្វីប អាស៊ី និងទ្វីបអាមេរិច ។ មហាសមុទ្ទនេះទទឹងត្រង់អេក្វាទ័រ ប្រវែង១៧០០០គូឡូម៉ែត្រមានផ្ទៃ១៧៥លានគឡូម៉ែត្រការ៉េ ។
- មហាសមុទ្ទអាត្លង់ទិចៈ សន្ធឹងពីជើង ទៅត្បូងចន្លោះទ្វីបអឺរ៉ុប ទ្វីបអាហ្រ្វិក និងទ្វីបអាមេរិចមានផ្ទៃ ១១០លានគីឡូម៉ែត្រការ៉េ ។
- មហាសមុទ្ទឥណ្ឌាៈ សន្ធឹងពី កើត ទៅលិចនៅខាងត្បូង ទ្វីបអាស៊ីក្នុងអឌ្ឃគោល ខាងត្បូងមានផ្ទៃ ៧២លានគីឡូម៉ែត្រការ៉េ ។
- មហាសមុទ្ទអាកទិចៈ នៅ ប៉ូល ខាងជើងដែលបន្តភ្ជាប់ពី មហាសមុទ្ទអាត្លង់ទិច ប៉ែកខាងជើង ហើយទាក់ទងនិង មហាសមុទ្ទ ប៉ាស៊ីហ្វិចដោយក្រចក បេរិញ ។