លោក ស៊ីស្ដា ដេស្ដាំង បានកាន់តំណែងជាប្រធានាធិបតីបារាំងពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៨១។ លោកបានធ្វើកំណែទម្រង់ដូចជា ៖
- ផ្ដល់សិទ្ធិដល់ពលរដ្ឋនៅក្នុងការបោះឆ្នោត ចាបពីអាយុ១៨ ឆ្នាំឡើងទៅ
- ផ្ដល់ស្វយ័តភាពក្រុងប៉ារីស ក្នុងបោះឆ្នោតជ្រើសរើសចៅ ហ្វាយក្រុងជាលើកដំបូង
- ផ្ដល់ឯករាជ្យភាពដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដូចជាវិទ្យុ កាសែត ទូរទស្សន៍ជាដើម។
- តម្លើងពន្ធដាទៅលើដីធ្លី និងអចលនវត្ថុ
- បើកចំហឪ្យមានការលក់ដូរដោយសេរីនូវថ្នាំ ឪសថពន្យាកំណើត។