Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពណ៌នានយោបាយអព្យាក្រឹត្យនៅក្នុងរបបសង្គមរាស្រ្ដនិយម(ឆ្នាំ១៩៥៣-១៩៧០)៖

+ មូលហេតុបណ្ដាលឪ្យកម្ពុជាអនុវត្តន៍នយោបាយអព្យាក្រឹត្យ ៖

  • អនុវត្តន៍សេចក្ដីសម្រេចរបស់សន្និសីទក្រុងហ្សីណែវឆ្នាំ១៩៥៤ ដែលស្នើរដោយសូវៀតនិងចិន
  • កម្ពុជាចង់អស់បានមហាអំណាចអឺរ៉ុបណាមួយ(បារាំង)មកជួយការពារទឹកដី ពូជសាសន៍ខ្មែរ។

+ ដើម្បីពង្រីងនយោបាយអព្យាក្រឹត្យរបបសង្គមរាស្រ្ដនិយមបាន ៖

  • ១៨ មីនា ១៩៥៤ ក្នុងដំណើរទស្សកិច្ចនៅឥណ្ឌា សម្ដេចនរោត្តម សីហនុ បានចុះហត្ថលេខាជាមួយលោក នេរុ លើសេចក្ដីប្រកាសរួមមួយ គឹការរួមរស់មួយគ្នាដោយសុខសន្ដិភាព
  • ១៨-២៤​មេសា ១៩៥៥ ក្នុងសន្និសីទកំពូលនៃប្រជាជាតិសអាស៊ី-អាហ្រិ្វក នាទីក្រុងបានឌុងព្រះអង្គបានប្រកាសពីគោលនយោបាយអព្យាក្រឹតនិងបានរួមរស់ជាមួយគ្នាដោយសន្ដិភាព
  • ១៤ ធ្នូ ១៩៥៥ ក្នុងពេលដែលកម្ពុជាបានចូលជាសមាជិកអង្គការសមាជិកអង្គការសហប្រជាជាតិកម្ពុជាបានប្រកាសពីមាគ៌ានយោបាយអព្យាក្រឹត
  • ១៩៥៦ នៅទីក្រុងប្រ៊ិយូនី ព្រះអង្គបានចុះហត្ដលេខា លើរដ្ឋធម្មនុញ្ញនៃចលនាមិនចូលបក្សសម័្ពន្ធ

+ លទ្ធផលនៃនយោបាយអព្យាក្រឹត

- ជំហានដំបូង

  • កម្ពុជាល្បីសុសសាយក្នុងតំបន់
  • បក្សប្រឆាំងពុំហ៊ានជំទាស់ ហើយសរសើរពីនយោបាយនេះ
  • កម្ពុជាបានសុខសន្ដិភាពរយៈពេល១៥ឆ្នាំ (១៩៥៥-១៩៧០) ស្របពេលដែលប្រទេសជិកខាងជួបសង្រ្គាម

-ដំណាក់កាលសង្រ្គាមត្រជាក់ នយោបាយអព្យក្រឹតកាន់តែចុះខ្សោយទៅដោយសារ ៖

  • មហាអំណាចមនោគមនវិជ្ជាទាំងពីរ សេរី និងកុំមុយនីស ពុំទុកកម្ពុជាក្នុងមាគ៌ាសន្ដិភាព និងបំពានលើនយោបាយអព្យាក្រឹត
  • ជំនួយពីសហរដ្ឋអាមេរិកចរិតចិញ្ចឹមពួកស្ដាំនិយម
  • ប្រទេសថៃឧបត្ថគាំទ្រចលនាខ្មែរឪ្យវាយតម្លៃសង្គមរាស្រ្ដនិយម
  • វៀតណាមខាងជើងប្រើប្រាស់ផ្លូវលំជីមិញឆ្លងកាត់ទឹកដីខ្មែរ និងបោះមូលដ្ឋានទ័ពលើទឹកដីកម្ពុជា
  • សង្គមរាស្រ្ដនិយមអនុវត្តន៍នយោបាយ អព្យាក្រឹតមិនចំទិសដៅដោយលំអៀងទៅរកកុំមុយនីស។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login