សង្រ្គាមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) មានផលិតវិបាកសម្រាប់កម្ពុជាដូចតទៅ៖
សង្រ្គាមឆ្នាំ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ ផ្ដល់នូវវិនាសកម្មដូចតទៅ៖
+ ខាងសង្គម
- សម្លាប់ជីវិតមនុស្សជាតិជាងបីលាននាក់
- បន្សល់ទុកអ្នករងរបួស ជនពិការ ក្មេងកំព្រា ស្រ្ដីមេម៉ាយ
- បាត់បង់ធនធានមនុស្ស
- ព្រាត់ប្រាស់គ្រួសារ ផ្ទះសម្បែង រងទុក្ខវេទនា គ្រោះទុរភិក្ស
- ជួបនូវអនាធិបតេយ្យ ចោរកម្ម អំពើពុករលួយ អយុត្តិធម៌
- បំាបត់សិទ្ធិសេរីភាព ជំនឿ សាសនា
+ ខាងសេដ្ឋកិច្ច
- ដីស្រែចម្ការទុកទំនេរចោលក្លាយជាចម្ការមីន រណ្ដៅគ្រាប់បែក
- រោងចក្រ សហគ្រាស ចម្ការកៅស៊ូត្រូវបំផ្លាញ
- បំផ្លាញហេដ្ឋារចនាសម័្ពន្ធ ស្ពាន ផ្លូវថ្នល់ សំណង់ បរីក្ខាផ្សេងៗ
- បាត់បង់ធនធាន និងអ្នកវិនិយោគទុនមិនហ៊ានចូលមក
- ទំនិញឡើងថ្លៃ អតិផរណាប្រដាសប្រាក់។
+ ខាងនយោបាយ
- ប្រទេសកម្ពុជាបាត់បង់កេរ្ដិ៍ឈ្មោះ កិត្តិយស លើឆាកអន្តរជាតិ
- ប្រជាជនបាត់បង់ជំនឿចិត្ត និងទំនុកចិត្តលើថ្នាក់ដឹកនាំ និងអស់សង្ឃឹមលើជោគវាសនារបស់ប្រទេសជាតិ
- នាំកម្ពុជាទៅរកការកាប់សម្លាប់រង្គាលលើជាតិសាសន៍ខ្លួនឯង
- កម្ពុជាជាប្រទេសរស់ជានៅដោយឯកា។