លោកហ្គោបាឆូវ គឺជាអ្នកកំណែទម្រង់ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមនៅសូវៀត ដែលបានទុំជោរ តាំងពីឆ្នាំ ១៩១៧ មក។ ក្នុងកំណែទម្រង់នេះគាត់បានធ្វើដូចតទៅ៖
- បើកឪ្យមានអ្នកវិនិយោគទុន ខាងវិស័យឧស្សាហកម្ម មកពីខាងក្រៅប្រទេសចូលមកបណ្ដាក់ទូន។
- បំផុសឪ្យមានការប្រកួតប្រជែងសេដ្ឋកិច្ច តាមទម្រង់សេដ្ឋកិច្ច ទីផ្សារសេរី។
- បើកឪ្យមានការរិះគន់ជាចំហ ដល់បុគ្គលមិនល្អក្នុងជួរអ្នកដឹកនាំរដ្ឋាភិបាល
- បើកឪ្យមានការជ្រើសតាំង តាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌
- ដោះលែងអ្នកទោសនយោបាយទាំងអស់ ឪ្យបានសេរីភាពឡើងវិញ
- កំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានចែងពីអាណត្តិរបស់ប្រធានាធិបតីគឺ៥ ឆ្នាំ
- បើកឪ្យមានការប្រកួតប្រជែងជាពហុបក្ស ក្នុងការបោះឆ្នោតជ្រើសរើសសភា។