តួនាទីនៃវប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យ៖
- វប្បធម៌សន្ទនាផ្ដល់អត្ថប្រយោជន៍ដល់ជាតិជាធំជាងប្រយោជន៍បុគ្គល
- បញ្ជៀសបានសង្រ្គាមពាក្យាសម្ដីនិងទំនាស់ផ្សេងៗក្នុងសង្គម
- ជាវេទិកាជជែកដេញដោល និងពិភាក្សាដោយឈរលើគោលការណ៍ស្នើភាពគ្នា
- ជាគំរូល្អក្នុងសង្គមប្រកបដោយភាពជឿជាក់ពីសំណាក់ប្រជារាស្ដ្រ
- មានទំនួលខុសត្រូវខ្ពស់លើប្រយោជន៍ជាតិក្នុងសង្គមប្រជាធិបតេយ្យ
- ដោយស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី គ្មានអំពើហិង្សា និងសង្គ្រាម
- ពុំមានការគំរាមគំហែងគ្នាទៅវិញទៅមក
- រក្សាបាននូវការគោរពគ្នាទៅវិញទៅមកក្នុងភាពថ្លៃថ្នូរ។