2018-01-09 11:17
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាគេដាក់ខ្មោចឱ្យបែរមុខទៅទិសខាងលិខព្រោះ៖
ចាស់ទុំពីបុរាណមានជំនឿទៅតាមដំណាលថា “នៅពេលមួយព្រះឥសូរ កោរជុកឱ្យព្រះពិឃ្នេសជាបុត្រ ហើយភ្លេចអញ្ជើញព្រះអង្គារ ជាហេតុធ្វើឱ្យព្រះអង្គរខ្ញាល់ ហើយធ្វើឱ្យកាំបិតកោរនោះបែរជាទៅកាត់ក្បាល ព្រះពិឃ្នេសបោះចោល ទៅក្នុងមហាសមុទ្រទៅ។ ព្រះឥសូរក៏បានប្រើព្រះវិស្សកម្ម ឱ្យចុះទៅកាត់ក្បាលមនុស្ស ឬសត្វតិរិច្ឆានដែលដេកដាក់ក្បាលទៅទិសខាងលិខ។
ព្រះវិស្សកម្មទៅរកឃើញ តែដំរីពីរដេកបែរក្បាលទៅទិសខាងលិខ ក៏កាត់យកក្បាលដំរីមួយទៅថ្វាយព្រះឥសូរ។ ព្រះឥសូរក៏តភ្ជាប់ឱ្យ ព្រះពិឃ្នេស។ អាស្រ័យហេតុនេះហើយទើប ព្រះពិឃ្នេសមានក្បាលជាដំរី ហើយចាស់បុរាណមានជំនឿថា ទិសខាងលិចជាទិសអពមង្គល។ បើមានមនុស្សស្លាប់ទៅគេត្រូវដាក់ក្បាលទៅទិសខាងលិច។