មាត្រាទី១ ចែងអំពីទិសដៅមាន៤ចំនុច គឺ ៖
- រក្សាសន្តិភាព និងសន្តិសុខពិភពលោកដោយចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ដើម្បីបង្ក្រាប និងបញ្ជៀសរាល់ការគំរាមគំហែងសន្តិសុខព្រមទាំងធ្វើការគាបសង្កត់រាល់អំពើរំលោភ រឺ ធ្វើឱ្យខូចដល់សន្តិភាពពិភពលោក ។
- ពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងឡាយ ដោយឈរលើការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងចាត់វិធានការណ៍ផ្សេងៗដើម្បីពង្រឹងសន្តិភាព ។
- ធ្វើឱ្យមានសហប្រតិបត្តិការអន្តរជាតិផ្សេងៗ ខាងផ្នែកសេដ្ឋកិច្ច សង្គមប្រាជ្ញា និងមនុស្សធម៌ដោយគ្មានការប្រកាន់ពូជសាសន៍ ភេទ ភាសានិងសាសនា។
- ស្ថិតនៅក្នុងក្របខណ្ឌ័ដែលប្រជាជាតិនានា ខិតខំប្រឹងប្រែងឆ្ពោះទៅរកសេចក្តីបញ្ចប់រួម ។