ប្រឡងជ្រើសរើសសិស្សពូកែ ផ្នែក ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩
ឆ្នាំសិក្សា ២០១០-២០១១ (រយៈពេល៦០នាទី)
១.តើពលរដ្ធម្នាក់ៗមានករណីកិច្ចអ្វីខ្លះចំពោះជាតិមាតុភូមិ?
២.តើអ្នកត្រូវពន្យល់ទៅភ្ញៀវទេចរណ៍យ៉ាងដូចម្តេចចំពោះ “ព្រហ្មមុខបួននៅប្រាសាទបាយ័ន”?
៣.តើព្រៃឈើផ្តល់ផលប្រយោជន៍អ្វីខ្លះដល់មនុស្ស?
ចម្លើយ
១.ពលរដ្ធម្នាក់ៗមាករណីកិច្ចចំពោះជាតិ មាតុភូមិដូចខាងក្រោម៖
- ខិតខំធ្វើការងារដើម្បីចូលរួមក្នុងកិច្ចការ ការពារជាតិ និងកសាងមាតុភូមិឱ្យបានរុងរឿង
- គោរពច្បាប់រដ្ធ
- គោរពសិទ្ធិមនុស្ស
- ថែរក្សាស្រឡាញ់ ប្រៃណីជាតិ
- ថែរក្សាកេរមរតក វប្បធម៌ ឱ្យបានរុងរឿង
- ថែរក្សាសុខភាពខ្លួនឯង និងគ្រួសារឱ្យមានអនាម័យល្អ(មិនឱ្យមានជំងឺ)
- ថែរក្សាបរិស្ថាន
- ប្រើសិទ្ធិរបស់ខ្លួនដោយបំពេញកាតព្វកិច្ចជាពលរដ្ធល្អ
- ពង្រឹងសាមគ្គីជាតិ និងអន្តរជាតិឱ្យរឹងមាំ...
២.ពន្យល់ “ព្រហ្មមុខបួននៅប្រាសាទបាយ័ន”
- ជាស្នាព្រះហស្ថព្រះបាទជ័យវរ្ម័នទី៧
- ប្រាង្គប្រាសាទបាយ័ន សុទ្ធសឹងជារូបចម្លាក់ “ព្រហ្មមុខបួន”
- ប្រាង្គប្រាសាទបាយ័នមាន ៥៤ តំណាងឱ្យចំនួនខេត្តខ្មែរសម័យកាលនោះ
- ជាលក្ខណៈពិសេសមួយនៃស្ថាបត្យកម្មខ្មែរ
- មុខបួនបង្កប់ដោយស្នាមញញឹមដែលតំណាងឱ្យព្រហ្មវិហារធម៌ទាំង៤គឺ៖
១.មេត្តា៖ ផ្សព្វផ្សាយ សេចក្តីរាប់អាន ទៅរកសព្វសត្វ
២.ករុណ៖ ផ្សព្វផ្សាយ សេចក្តីអាណិតទៅរកសព្វសត្វ
៣.មុទិតា៖ ផ្សព្វផ្សាយ សេចក្តីអំណរទៅរកសព្វសត្វ
៤.ឧបេក្ខា៖ ផ្សព្វផ្សាយ សេចក្តីស្មោះស្មើទៅរកសព្វសត្វ។
- ប្រាង្គប្រាសាទនេះតំណាង “លទ្ធិពុទ្ធរាជ”។
៣.ព្រៃឈើផ្តល់ប្រយោជន៍ដល់មនុស្សដូចជា៖
- ជម្រកមនុស្ស សត្វ
- ឈើជាគ្រឿងសំណង់ផ្សេងៗ
- ឈើជាគ្រឿងសង្ហារឹម
- ផ្តល់ប្រភពថាមពល សម្រាប់ចំអិនអាហារ
- ទាក់ទាញទឹកភ្លៀង
- បញ្ចុះសីតុណ្ហភាព
- បញ្ចេញឧស្ម័នអុកស៊ីសែន
- ផ្តល់អនុផលព្រៃឈើមានជ័រ វល្លិ៍ ឱសថ
- ការពារគ្រោះធម្មជាតិ
- ជាតំបន់ទេសចរធម្មជាតិ
- មានអាកាសធាតុបរិសុទ្ធ
- ព្រៃលិចទឹកសាប ជាជម្រកត្រីពង
- ព្រៃលិចទឹកប្រៃ ជាជម្រកមច្ឆជាតិ
- ផ្តល់ជីវជាតិដី សម្រាប់ធ្វើកសិកម្ម
- រក្សាជីវសាស្ត្រចម្រុះ...