Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងជ្រើសរើសសិស្សពូកែ ផ្នែក ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី១២

ឆ្នាំសិក្សា ២០០៩-២០១០ (រយៈពេល៦០នាទី)

 

១.តើសង្គម និងគ្រួសារ មានតួនាទីយ៉ាងដូចម្តេចដើម្បីកសាងមនុស្សអោយទៅជាមនុស្សពេលលេញ។

២.តើវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ចែកចេញជាប៉ុន្មានផ្នែក? ចូររៀបរាប់បញ្ជាក់។

៣.ដើម្បីជ្រើសរើសមុខរបរ ឬ ការងារមួយសម្រាប់អនាគត តើអ្នកគប្បីពិចារណាលើលក្ខខណ្ឌអ្វីខ្លះ?

៤.តើប្រាសាទបុរាណខ្មែរយើងមានប៉ុន្មានប្រភេទ ហើយមានមុខងារអ្វីខ្លះ៊

៥.តើអត្តសញ្ញាណជាតិជាអ្វី? តើអត្តសញ្ញាណជាតិខ្មែរមានអ្វីខ្លះ?

 

ចម្លើយ

 

១.ដើម្បីកសាងមនុស្សអោយទៅជាមនុស្សពេលលេញ (ពេញលក្ខណៈ) គឺ៖

ក.សង្គមមានតួនាទី៖

  • ពង្រឹងច្បាប់ និងក្រមសីលធម៌សង្គមតាមរយៈការអប់រំ ការធ្វើគំរូឈានមុខរបស់អ្នកដឹកនាំ ដោយប្រព្រឹត្តទង្វើ ជាកុសល(អំពើល្អ)
  • ប្រកាន់យ៉ាងខ្ជាប់ខ្លួន និងពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិគ្នាទៅវិញទៅមក។
  • បំបាត់នូវរាល់ទំនាស់ ការប្រេះឆាតាមរយៈការសន្តោសប្រណី ប្រកបដោយភាពអធ្យាស្រ័យ អត់ឱនគ្នា បំបាត់ហិង្សា ភាពឃោរឃៅ អំពើពាលាអាវ៉ាសែ គ្រប់រូបភាពពិសេសតាមរយៈទូរទស្សន...
  • ពង្រឹងបរិយាកាសអព្យាក្រឹក្យ មិនប្រកាន់បក្សពួក មានភាពអយុត្តិធម៌សង្គម បណ្តុះនូវភាពថ្លៃថ្នូរ។
  • ផ្តល់នូវការលើកទឹកចិត្ត គ្រប់រូបភាព ដល់បុគ្គល ឬ ក្រុមមានសកម្មភាពល្អ ជាប្រយោជន៍ដល់សង្គម។

ខ.គ្រួសារមានតួនាទី

មានគ្រួសារត្រូវអប់រំខ្លួនផ្ទាល់ និងសមាជិកគ្រួសារដោយ៖

  • ចេះទទួលខុសត្រូវ ប្រកបដោយសតិសម្បជញ្ញៈ
  • មានក្រមសីលធម៌ គុណធម៌ ល្អប្រពៃ
  • មានទំនាក់ទំនងល្អក្នុងផ្ទៃគ្រួសារ បា្រសចាកអំពើហិង្សាក្នុងគ្រួសារ និងមជ្ឃដ្ធានជុំវិញ។ ប្រកាន់នូវធម៌ខន្តី និង សម្របសម្រូលនូវការគោរពសិទ្ធិរវាងមនុស្សផងគ្នា។
  • ផ្តល់នូវគំនិតល្អៗដល់កូនចៅ និងនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

 

២.ទេសចរណ៍ជាវិស័យមួយដែលត្រូវគេចាត់ទុកជាវិស័យឧស្សាហកម្មគ្មានផ្សែង ព្រោះវិស័យនេះជាប្រភពរកប្រាក់ចំណូលជាតិបានយ៉ាងច្រើន។ ដោយឡែកនៅប្រទេសកម្ពុជាវិស័យទេសចរណ៍ត្រូវបានគេចែកចេញជា៥ផ្នែក៖

ក.ទេសចរណ៍វប្បធម៌៖

ជាទេសចរណ៍មួយប្រភេទទាក់ទងទៅនឹងការស្វែងយល់ពីចំណេះដឹងពាក់ព័ន្ធទៅនឹងវប្បធម៌របស់ពលរដ្ធ ដូចជា ការទស្សនា ប្រាសាទបុរាណ បូជណីយដ្ធាន អារាមដ្ធាន ទំនាមទំលាប់ប្រពៃណី របៀបរបបរស់នៅ...

ខ.ទេសចរណ៍ធម្មជាតិ៖

ជាការកំសាន្តតាមតំបន់ដែលមានធនធានធម្មជាតិ ពេលដោយសំរស់ស្រស់ត្រកាល ដើម្បីស្វែងយល់ពីបរិស្ថាននៃតំបន់ ដែលអភិវឌ្ឃន៍ និងការពារ ក្នុននោះរួមមាន មច្ចាជាតិ រុក្ខជាតិ..។

គ.ទេសចរណ៍អរូបី៖

ជាដំណើរកំសាន្តតំបន់ជាប់ទាក់ទងទៅនឹងជំនឿ សាសនា​របស់ប្រជាពលរដ្ធ មានការគោរពអ្នកតា ម្ចាស់ដី អច្ចរិយភាព ជាដើម។

ឃ.ទេសចរណ៍កែច្នៃ

ជាការកំសាន្តតាមតំបន់ដែលបានប្រែក្លាយអោយទៅរមណីដ្ធាន ទីកំសាន្តរីករាយ មជ្ឃដ្ធាន កីឡា ឆ្នេរសមុទ្រ តាមជ្រលង ដងអូរ ជាដើម..។

ង.ទេសចរណ៍ជំនួញ

ជាការកំសាន្ត លំហែររបស់ពួកទេសចរណ៍ ដែលជាអ្នកវិនិយោគទុន ដើម្បីស្វែងរកទីតាំងវិនិយោគ និងជាបញ្ហាសំខាន់ ទាក់ទងទៅនឹងវិស័យឧស្សាហកម្ម ឬ ឧស្សាកម្មទេសចរណ៍។

 

៣.ដើម្បីជ្រើសរើសការងារ ឬមុខរបរ យើងត្រូវពិចារណាលើចំនុចដូចទៅ៖

ក.សមត្ថភាពវិជ្ជាជីវៈ

  • ស្គាល់ពីសមត្ថភាព ជំនាញ និងឯកទេសរបស់ខ្លួន
  • មានបទពិសោធក្នុងជំនាញ

ខ.ឧបនិស្ស័យ

  • ចំណង់ចំនូវចិត្ត

គ.ប្រភពធនធាន

  • គិតពីសមត្ថភាពចំណេះដឹង
  • កម្រិតបច្ចេកទេស សម្ភារៈ ថវិកា សុខភាព និងពេលវេលា

ឃ.ច្បាប់សង្គម ឬឧត្តមគតិសង្គម

  • មុខរបរសមស្រប ស្របច្បាប់ ស្របតាមឧត្តមគតិសង្គម។
  • មុខរបរមានស្ថេរភាព និងរីកចម្រើន។

ង.ស្ថានភាពសង្គម ឬ ស្ថានភាពទីផ្សារ

  • សិក្សាពីតម្រូវការទីផ្សារពេលកម្ម ឬ តម្រូវការនៃការផ្គត់ផ្គង់។

 

៤.ប្រាសាទបុរាណខ្មែរយើងមានច្រើនប្រភេទ៖

  • ប្រាសាទដែលមានប្រាង្គតែមួយ ហើយសង់ដាច់តែឯង។ ឧ.ប្រាសទភ្នំបាយ៉ង ប្រាសាទភ្នំបាសិត
  • ប្រាសាទដែលមានប្រាង្គច្រើននៅលើខឿនតែមួយជាន់។ ឧ.ប្រាសាទលលៃ..
  • ប្រាសាទដែលសង់លើដីរាប គ្មានខឿនទេ គឺសង់ផ្ទាល់ដីរាបស្មើរ។ ឧ.ប្រាសាទភូមិប្រាសាទ នៅខេត្ត កំពង់ធំ។
  • ប្រាសាទភ្នំ សង់ខ្ពស់ដូចភ្នំ មានទំហំ មានខឿនច្រើនជាន់។ ប្រាសាទភ្នំដែលសង់នៅលើភ្នំធម្មជាតិ ដូចជា ប្រាសាទបាខែង និងប្រាសាទភ្នំមួយបែបទៀតសង់នៅលើដី ដើម្បីតំណាងភ្នំ។ ឧ.ប្រាសាទបាគង បក្សីចាំក្រុង...។

ប្រាសាទបុរាណខ្មែរមានមុខងារដូចតទៅ៖

  • ឧទ្ទិសថ្វាយអាទិទេព ឬ ទេវៈ ផ្សេងៗក្នុងសាសនាព្រហ្ម ដូចជាព្រះឥសូរ ព្រះនរាណ៍ជាដើម។
  • ឧទ្ទិសថ្វាយពោធិសត្វក្នុងពុទ្ធសាសនា ដូចជា លោកេស្វរៈ (ពោធិសត្វខាងពុទ្ធសាសនាមហាយាន)
  • ឧទ្ទិសថ្វាយ ទេវរាជ (តំកល់លិង្គព្រះឥសូរ ក្នុងប្រាសាទតំណាងព្រះរាជា)
  • ឧទ្ទិសថ្វាយ បុព្វបុរស ព្រះរាជា ព្រះមាតាបិតា និងវរជនខ្លះ។

 

៥.អត្តសញ្ញាណជាតិ ជាគ្រឿងសំគាល់របស់មនុស្សរស់នៅក្នុងសហគមន៍មួយដែលជាទូទៅមានភាសា និងវប្បធម៌ដូចគ្នា រស់នៅលើទឹកដី ជាមួយគ្នា មានអតីតកាលដូចគ្នា មានមនោសញ្ចេតនា និងឆន្ទៈដូចគ្នាបង្កើតបានជាចរិកដូចគ្នា។

អត្តសញ្ញាណជាតិខ្មែររួមមាន៖

  • ឈ្មោះមនុស្ស ទីកន្លែង ធម្មជាតិ(ដើមត្នោត...)
  • ការស្លៀកពាក់ (ហូរ ផាមួយ)
  • ភាសា (គ្មានការលើកដាក់សំលេង)
  • ការប្រាស័យទាក់ទង (សំពះ អង្គុយ..)
  • សិល្បៈ (តន្ត្រី របាំ...)
  • ការរស់នៅ(លំនៅដ្ធាន ការទទួលទាន)
  • ល្បែងប្រជាប្រិយ (លាក់កន្សែង ចាប់កូនខ្លែង...)


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login