ប្រឡងជ្រើសរើសសិស្សពូកែ ផ្នែក ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី១២
សម័យប្រឡងៈ ២១ កុម្ភៈ ២០១១ (រយៈពេល៩០នាទី)
១.ចូររៀបរាប់ពន្យល់ពីតម្រូវការសុវត្ថិភាព។
២.ដើម្បីឱ្យជីវិតរបស់អ្នកមានអនាគតភ្លឺស្វាង និងថ្លៃថ្នូរ តើអ្នកត្រូវអភិវឌ្ឃបុគ្គលិកលក្ខណៈ និងតម្លៃដូចម្តេចខ្លះ?
៣.ដូចម្តេចហៅថា គ្រឿងញៀន? មូលហេតុអ្វីខ្លះបានជាគេប្រើប្រាស់វា? វាផ្តល់ផលប៉ះពាល់អ្វីខ្លះដល់អ្នកប្រព្រឹត្ត?
ចម្លើយ
១.តម្រូវការសុវត្ថិភាពរួមមាន៖
- ជាតម្រូវការដែលធានាដល់ការរស់នៅប្រកបដោយសេចក្តីសុខ គ្មានការភ័យខ្លាច គ្មានការបារម្ភ។
- ជាមត្រូវការដែលធានាដល់ការរស់នៅប្រកបដោយសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
ក.សុវតិ្ថភាពផ្លូវកាយ
- សុវត្ថិភាពចំណីអាហារ៖ ចំណីអាហារដែលមានគុណភាព គ្មានទំនិញក្លែងក្លាយ គ្មានជាតិគីមី គ្មានអាហារខូចគុណភាព...។
- សុវត្ថិភាពស្នាក់នៅ៖ មានសិន្តិសុខ ជម្រកត្រឹមត្រូវ បរិស្ថានស្អាត មានអនាម័យ ទឹកភ្លើងគ្រប់គ្រាន់ ខ្យល់អាកាសបរិសុទ្ធ...។
- សុវត្ថិភាពធ្វើដំណើរ៖ គ្មានគ្រោះថ្នាក់ចរាចណ៍ គ្មានចោរកម្មឆក់ ប្លន់ ការចៀសវាងគ្រោះថ្នាក់ផ្សេងៗ ឬធ្វើឱ្យឈឺចាប់ដល់រាងកាយ(វាយដំ កាប់សម្លាប់)...។
- សុវត្ថភាពផ្នែកសុខភាព៖ មានសេវាកម្មផ្នែកសុខាភិបាល (ចាក់ថ្នាំបង្ការ និងព្យាបាលជម្ងឺផ្សេងៗ) គ្មានថ្នាំពេទ្យក្លែងក្លាយ មានថ្នាំបាញ់សម្លាប់សត្វល្អិត ឬថ្នាំសម្លាប់ដង្កូវទឹក...។
ខ.សុវត្ថិភាពផ្លូវចិត្ត ឬផ្លូវអារម្មណ៍
- សុវត្ថិភាពក្នុងគ្រួសារ៖ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានការវិនាស...។
- សុវត្ថិភាពក្នុងសហគមន៍៖ គ្មានជម្លោះ គ្មានអំពើហិង្សា គ្មានការប្រមាថមើលងាយ គ្មានបទល្មើស គ្មានការរំលោភសិទ្ធិផ្សេងៗ...។
- សុវត្ថិភាពសង្គម៖ យុត្តិធម៌ ការពារសិទ្ធិមនុស្ស មានអង្គការសង្គម (នគរបាល ក្រុមពន្លត់អគ្គីភ័យ អង្គភាព សង្គ្រោះបន្ទាន់...)។
សរុបមកតម្រូវការសុវត្ថិភាពសំដៅលើការធានាដល់មនុស្សឱ្យរស់នៅប្រកបដោយនិរទុក្ខ និរភ័យ គ្មានការបារម្ភ រស់នៅប្រកបដោយសុខុមាលភាព។
២.ដើម្បីឱ្យជីវិតរបស់អ្នកមានអនាគតភ្លឺស្វាង និងថ្លៃថ្លា យើងត្រូវអភិវឌ្ឃន៍បុគ្គលិលក្ខណៈដូចជា៖
ក.អភិវឌ្ឃន៍រាងកាយ
- ថែរក្សាសុខភាព
- ហាត់ប្រាណ កាយសិក្សា អប់រំសុខភាព
- ជម្រើសចំណីអាហារ បំប៉នចំណីអាហារ
- ថែរក្សាបរិស្ថាន មានអនាម័យ
- មិនធ្វើការហួសកម្លាំង បរិភាគអាហារទៀងទាត់ ទាន់ពេលវេលា
- បញ្ចេញពលកម្ម ធ្វើការងារ ជំនះភាពស្ពឹកស្រពន់ ខ្ជឹលច្រអូស និងបញ្ចេញជាតិពុលពីក្នុងខ្លួន។
ខ.អភិឌ្ឃន៍ស្មារតី
- មានភាពម្ចាស់ការ ចេះស្គាល់ខ្លួនឯងដោយខ្លួនឯង
- ឆន្ទៈមោះមុត មិនទន់ជ្រាយ
- ពង្រឹងស្មារតីក្លាហាន
- ឈ្លាសវៃ ចេះសម្របតាមកាលៈទេសៈ
- មានមនសិការក្នុងការងារ និងមានទំនួលខុសត្រូវ
- មានសីលធម៌រស់នៅល្អ ប្រព្រឹត្តិតែអំពើសុចរិត ប្រកាន់ប្រពៃណីទំនៀមទម្លាប់
- គោរពច្បាប់សង្គម និងឧត្តមគតិសង្គម
គ.អភិវឌ្ឃចំណោះដឹង
- បង្កើនសមត្ថភាព ពង្រីកពុទ្ធិ (ទស្សនាវដ្តី ការសែត ទូរទស្សន៍...)
- ខិតខំរៀនសូត្រ
- សិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រីកគំនិតទូលំទូលាយ
- ដកស្រង់បទពិសោធន៍ល្អៗ
- ហ្វឹកហ្វាត់អនុវត្តន៍ជារៀងរាលថ្ងៃ (ទ្រឹស្តីផ្សាភា្ជប់និងការអនុវត្ត) បណ្តុះបណ្តាលវិជ្ជាជីវៈ ឬបំនិនអាជីព ឬស្រាវ ជ្រាវជាប្រចាំ។
- សិក្សាវិជ្ជាវិទ្យាសាស្ត្របច្ចេកទេស...។
៣.ក.គ្រឿងញៀនគឺជាសារធាតុទាំងឡាយណាដែលបានចូលទៅក្នុងរាងកាយហើយធ្វើឱ្យមានការផ្លាស់ប្តូរមុខងារដំណើរ ការនៃរាងកាយ។
ខ.មូលហេតុដែលបណ្តាលឱ្យមនុស្សខ្លះប្រើប្រាស់គ្រឿងញៀន គឺបណ្តាលមកពី៖
- ចង់ដឹង ចង់សាកអ្វីដែលប្លែក និងអ្វីដែលថ្មី ដែលខ្លួនដឹង មិនស្គាល់។
- ត្រូវគេអូសទាញក្នុងសង្គមដែលគេសេធគប់
- គិតថាអាចបំភ្លេចបញ្ហាផ្សេងៗដែលកើតមាន (ក្នុងគ្រួសារផ្ទាល់ខ្លួន) អផ្សុក គ្មានការងាធ្វើ។
- គិតមានអារម្មណ៍ហ៊ានជាងមុន
- ព្យាយាមបំបាត់ភាពបរាជ័យរបស់ខ្លួនកន្លងមក
- ចង់សប្បាយដើម្បីបញ្ជៀសការធុញទ្រាន់ក្នុជីវិត
- ទទួលការគាប់សង្កត់ពីនរណាម្នាក់
- ប្រឈមមុខនឹងភាពស្មុគស្មាញក្នុងជីវិត
- តែងជួបនឹងជម្លោះ ភាពឯកោ ភាពរារែក និងភាពអន្ទះសា
- យល់ថាជាថ្នាំព្យាបាល បន្ថយការឈឺចុកចាប់។
គ.ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន៖
១.ចំពោះខ្លួនឯង
- ពង្វក់ស្មារតី
- ដាច់សរសៃឈាមខួរក្បាល
- វង្វេងវង្វាន់
- បន្ថយចំណង់ក្នុងការបរិភោគអាហារនិងដំណេក
- ធ្វើឱ្យខ្លួនប្រាណចុះស្គម
- ប្រកាច់មិនអាចគ្រប់គ្រងខ្លួនឯងបាន
- បំផ្លាញទ្រព្យសម្បតិ្ត
- ខាតពេលវេលាក្នុងការរៀនសូត្រ
- គ្មានការងារធ្វើ
- ថ្លាក់ខ្លួនក្រ
- សង្គមស្អប់ខ្ពើម
- ងាយឆ្លងមេរោគពិសេសមេរោគអេដស៍តាមរយៈការប្រើស៊ីរ៉ាំង ឬម្ជុលរួមគ្នា
- បាត់តម្លៃផ្លាល់ខ្លួន
- បាត់ភាពម្ចាស់ការ...។
២.ចំពោះគ្រួសារ
- អ្នកប្រើគ្រឿនញៀនធ្វើឱ្យគ្រួសារបាត់បង់កិត្តិយស
- ពិបាកចិត្តដោយសារតែសមាជិកគ្រួសារណាម្នាក់ជាពិសេសកូនបានប្រើប្រាស់គ្រឿងញៀន។
- គ្រឿងញៀននាំឱ្យមានអំពើហិង្សាក្នុងគ្រួសារជួនកាលម្តាយឪពុកវាយតបកូន ឬក៏ប្រើអំពើហិង្សាមកលើម្តាយឪពុកវិញក៏មាន។
- គ្រឿងញៀនធ្វើឱ្យខាតបង់ទ្រព្យសម្បតិ្ត បាត់បង់សុភមង្គលគ្រួសារ និងមានអំពើអវិជ្ជមានច្រើនទៀត...។
៣.ចំពោះសង្គម
គ្រឿងញៀនអាចបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដូចជាចោរកម្ម ឧក្រិដ្ធកម្ម ក្រុមក្មេង អន្ធពាល បងធំបងតូច ការជួញដូរមនុស្ស ការបាត់បង់ធនធានមនុស្ស ការបាត់បង់កំណើនសេដ្ធកិច្ចជាតិ នាំឱ្យសង្គមគ្មានការអភិវឌ្ឃ។