Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៨- តើកំណែទម្រង់ពាណិជ្ជកម្មគោលនយោបាយក្នុងស្រុកមានអ្វីខ្លះ ?

៩- តើគេចែកគំរូនៃការសម្របសម្រួលជាប៉ុន្មាន ? អ្វីខ្លះ ?

១០- តើត្រូវធ្វើកំណែទម្រង់ក្នុងស្រុកដូចម្តេចដើម្បីឲ្យមានការអភិវឌ្ឍនៃេសដ្ឋកិច្ច ?

១១- តើហិរញ្ញប្បទានដីមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

១២- ដូចម្តេចហៅថាដីសប្បទានសង្គមកិច្ច ?

១៣- ដូចម្តេចហៅថាដីសប្បទានសេដ្ឋកិច​្ច ?

ចម្លើយ

៨- កំណែទម្រង់ពាណិជ្ជកម្មគោលនយោបាយក្នុងស្រុកមានដូចជា​៖

  • ប្រសិទ្ធភាពនៃគោលនយោបាយពាណិជ្ជកម្ម គឺជាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចមានលំនឹង (ទ្រឹស្តីវិទូ) លោហ្វីសើ (១៩៦៧-១៩៤៧) វិធានកំណែទម្រង់ពាណិជ្ជកម្មគឺអាស្រ័យលើការបម្រែបម្រួលថ្លៃនឹងពុំបានទទួលជោគជ័យទេ (អាមេរិកយកពន្ធគ្រប់សារពើ) ។
  • ឥទ្ធិពលនៃកំណែទម្រង់ពាណិជ្ជកម្មលើចំណូលថវិការ នៅទសវត្សរ៍ឆ្នាំ៨០ប្រទេសកេនយ៉ាបានធ្វើកំណែទម្រង់ដោយបង្កើនអត្រាពន្ធមួយចំនួនហើយចំណូលបានកើនឡើង (ការវិនយោគច្រើន) ។

                  - ការលុបបំបាត់ការលើកលែងពន្ធដើម្បីបង្កើនចំណូលពន្ធ

                  - ការបញ្ចុះតម្លៃរូបិយវត្ថុ (ជំរុញការនាំចេញ) ប៉ុន្តែការនាំចូលនឹងរងគ្រោះ (អាស៊ាន)

៩- គេចែកគំរូនៃការសម្របសម្រួលដូចជា ៖

+ អ្នកកំណត់គោលនយោបាយពេញលេញមានន័យថាដាក់ធនាគារកណ្តាលស្ថិតនៅក្រោមរបស់រដ្ឋ

  • ការព្យាករណ៍
  • ការវិភាគបម្រែបម្រួលគោលនយោបាយ
  • ការសម្រេចរបស់ក្រសួង

+ អ្នកកំណត់គោលនយោបាយពីរដោយគ្មានការសម្របសម្រួលគ្នា

+ អ្នកតំណាងគោលនយោបាយពីរដែលមានការសម្របសម្រួលគ្នាជជែករកហេតុផល

១០- ដើម្បីឲ្យមានការអភិវឌ្ឍនៃេសដ្ឋកិច្ចត្រូវធ្វើកំណែទម្រង់ក្នុងស្រុកដូចជា ​៖

  • ត្រូវមានទំនាក់ទំនងជាមួយប្រទេសផ្សេងៗដោយសេរី
  • ធ្វើការពង្រីកគោលនយោបាយគ្រប់សារពើពន្ធ
  • មានអ្នកដឹកនាំប្រកបដោយគុណធម៌
  • មានការពង្រឹង ប្រព័ន្ធធនាគារ
  • ការចូលវិនយោគច្រើនគ្រប់វិស័យ

បន្ទាប់ពីចប់សង្រ្គាមគ្រប់បណ្តាលប្រទេសលើសកលលោកបានធ្វើការកំណែទម្រង់នៃប្រព័ន្ធសេដ្ឋកិច្ច​ និងគោលនយោបាយនៃការគ្រប់គ្រងទៅតាមប្រព័ន្ធថ្មីដែលមានការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ។ ប្រទេសដែលស្ថិតនៅអន្តរកាលពីសេដ្ឋកិច្ចផែនការត្រូវ​អនុវត្តតាមរបៀបឯកជន ហើយរដ្ឋមាននាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍដែលផ្អែកលើគោលនយោបាយរបស់រដ្ឋាភិបាល ។

១១- ហិរញ្ញប្បទានដីមាន២ប្រភេទគឺ ៖

  • ដីសប្បទានសង្គមកិច្ច
  • ដីសប្បទានសេដ្ឋកិច្ច

១២- ដីសប្បទានសង្គមកិច្ច ជាប្រភេទដីដែលផ្តល់ដោយរដ្ឋាភិបាលទៅឲ្យអ្នកវិនិយោគ (សហគ្រាសធំៗ) ពួកនាយទុនសប្បទានរយៈពេលវែងរហូតដល់៩៩ឆ្នាំ ។

១៣- ដីសប្បទានសេដ្ឋកិច្ច ជាប្រភេទដីដែលផ្តល់ដោយរដ្ឋាភិបាលទៅឲ្យប្រជាពលរដ្ឋដែលមានជីវភាព ក្រីក្រខ្វះទីជំរកសម្រាប់ប្រកបរបបរកស៊ីដែលជារយៈពេលខ្លី ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login