Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើយុទ្ធសាស្រ្តចតុកោណរាជរដ្ឋាភិបាលកម្ពុជាមានប៉ុន្មាន ? អ្វីខ្លះ ?

២- អ្វីទៅជាយុទ្ធសាស្រ្តចតុកោណ ?

៣- តើចតុកោណយុទ្ធសាស្រ្តមានមុំយុទ្ធសាស្ត្រប៉ុន្មាន ? អ្វ​ីខ្លះ ? ចូររៀបរាប់ ?

៤- ដូចម្តេចហៅថារូបិយវត្ថុ ?

៥- តើមុខងាររបស់រូបិយវត្ថុមានអ្វីខ្លះ ?

៦- តើគោលនយោបាយរូបិយវត្ថុគឺជាអ្វី ?

៧- តើគោលនយោបាយរូបិយវត្ថុមានទម្រង់ប៉ុន្មាន ?

ចម្លើយ

១- យុទ្ធសាស្រ្តចតុកោណរាជរដ្ឋាភិបាលកម្ពុជាមាន៤គឺ ៖

  • ការលើកស្ទួយវិស័យកសិកម្ម
  • ការបន្តស្តារ៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
  • ការអភិវឌ្ឍវិស័យឯកជន និងការងារ
  • ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស

២- យុទ្ធសាស្រ្តចតុកោណ គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ។

៣- ចតុកោណយុទ្ធសាស្រ្តមានមុំយុទ្ធសាស្ត្រ៤យ៉ាងគឺ ៖

+ ចតុកោណទី១ ការលើកស្ទួយវិស័យកសិកម្ម

  • ការលើកកម្ពស់ផលិតភាព និងភាវូបនីយកម្មកសិកម្ម
  • កំណែទម្រង់ដីធ្លី និងបោសសម្អាតមីន
  • កំណែទម្រង់ជលផល
  • កំណែទម្រង់ព្រៃឈើ

+ ចតុកោណទី២ ការបន្តស្តារ៍និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត

  • ការបន្តស្តារ៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន័ (ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស)
  • ការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ
  • ការអភិវឌ្ឍវិស័យថាមពល
  • ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានគមនាគមន៍

+ ចតុកោណទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារ

  • ការពង្រឹងវិស័យឯកជន និងការទាក់ទាញការវិនិយោគ
  • ការបង្កើតការងារ និងការធានាលក្ខខណ្ឌការងារល្អជូនដល់កម្មករ និងនិយោជិក
  • ការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម
  • ការរៀបចំប្រព័ន្ធសុវត្ថិភាពសង្គមសម្រាប់មន្ត្រី បុគ្គលិក កម្មករ

+ ចតុកោណទី៤ ការកសាងសមត្ថភាពនិងការអភិវឌ្ឍធនធានមនុស្ស

  • ការពង្រឹងគុណភាពវិស័យអប់រំ
  • ការលើកកម្ពស់វិស័យសុខាភិបាល
  • ការអនុវត្តគោលនយោបាយសមភាពយេនឌ័រ
  • ការអនុវត្តគោលនយោបាយជាតិប្រជាជន

៤- រូបិយវត្ថុ គឺជាវត្ថុដែលគេទទួលស្គាល់ជាទូទៅ សម្រាប់ចំណាយការទូទាត់បំណុលក្នុងបរិបទសង្គម ។

៥- មុខងាររបស់រូបិយវត្ថុមានដូចជា ៖

  • មធ្យោបាយដោះដូរ
  • ឯកតានៃគណនី
  • ស្តង់ដារនៃការសងប្រាក់
  • កំណត់តម្លៃ

៦- គោលនយោបាយរូបិយវត្ថុ គឺជាការផ្តល់មួយមានកម្រិត (អតិបរមា) ដែលប្រតិបត្តិលើទីផ្សារផ្នែកហិរប្បទាន ។ និងការបញ្ចេញរូបិយវត្ថុតាមរយៈធនាគារដែលមានផ្សារភ្ជាប់ជាមួយធនាគារកណ្តាល ដែលគេចាប់ផ្តើមអនុវត្តពីស.ត.វ ទី១៩ ដែលមានបំណងរក្សារតម្លៃរូបិយវត្ថុដោយផ្អែកលើស្តង់ដារមាសសុទ្ធ ។

៧- គោលនយោបាយរូបិយវត្ថុមានទម្រង់២គឺ ៖

  • គោលនយោបាយរូបិយវត្ថុកាត់បន្ថយ
  • គោលនយោបាយរូបិយវត្ថុបែបបង្កើន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login