ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
វប្បធម៌ទូទៅ ថ្នាក់ទី១២ ផ្នែកអក្សរសាស្ត្រ គណិតវិទ្យា និងរូបវិទ្យា
ប្រឡងជ្រើសរើសសិស្សពូកែ ម៉េងលី ជេ គូប ឆ្នាំសិក្សា ២០១១-២០១២
សម័យប្រឡង ១៧ ធ្នូ ២០១១ រយៈពេល ២ម៉ោង (១០០ពិន្ទុ)
១.តើស្តេចអង្គណាដែលបានកសាងរាជធានីភ្នំពេញមុនគេ? នៅឆ្នាំណា? តាមស្ថិតឆ្នាំ២០១១ តើរាជធានីភ្នំពេញ គេចែកជាប៉ុន្មាន? គឺខណ្ឌអ្វីខ្លះ? ចូររៀបរាប់។
២.ហេតុអ្វីបានជាចាំបាច់មានការបោះឆ្នោតតំណាងរាស្ត្រ? តើការបោះឆ្នោតតំណាងរាស្ត្រ និងការបោះឆ្នោរជ្រើសរើស សមាជិកព្រឹទ្ធិសភាមានភាពខុសគ្នា និងដូចគ្នាត្រង់ចំណុចណាខ្លះ?
៣.ភពក្នុងប្រព័ន្ធព្រះអាទិត្យមានចំនួនប៉ុន្មាន? គឺអ្វីខ្លះ? តើភពណាមួយដែលនៅជិតព្រះអាទិត្យជាងគេ? ភពណាមួយដែលនៅឆ្ងាយពីព្រះអាទិត្យជាងគេ? ហើយភពណាមួយដែលអ្នប្រាជ្ញសង្ស័យថា អាចមានជីវិតរស់នៅ?
៤.ច្បាប់ជាអ្វី? ក្រមសីលធម៌ជាអ្វី? តើច្បាប់និងក្រមសិល្សធម៌ខុសគ្នាដូចម្តេចខ្លះ?
៥.តើពិធីបុណ្យ “វប្បមង្គល” ជាបុណ្យតាមប្រពៃណី ឬ ជាបុណ្យតាមព្រះពុទ្ធសាសនា? តើបុណ្យនេះគេប្រារព្ធឡើងនៅពេលណា?
៦.តើព្រះពុទ្ធសាសនាចែកចេញជាប៉ុន្មាននិកាយ? គឺអ្វីខ្លះ? តើនិកាយទាំងនោះមានភាពខុសគ្នាដូចម្តេចខ្លះ?
៧.នៅក្បែរវត្តភ្នំមាននាឡិការធំមួយ មានសិលាចារឹកពីរផ្ទាំង និងរូបចម្លាក់មួយ។ ចូរបង្ហាញពីអត្ថន័យ សិលាចារឹក និង រូបចម្លាក់នោះ។
ចម្លើយ
១.សេ្តចដែលមកតាំងរាជធានីនៅភ្នំពេញ (ចតុមុខ) គឺព្រះបាទពញយ៉ាត (ព្រះបរមរាជាទី ២) ក្នុងឆ្នាំ ១៣៤៣។ ឆ្នាំ ២០១១ រាជធានីភ្នំពេញមានខណ្ឌចំនួន ៩គឺ៖
២.ការបោះឆ្នោតសកល (រដ្ធសភា) និងការបោះឆ្នោតអសកល (ព្រឹទ្ធសភា)
ក.ចំណុចដូចគ្នា
ខ.ចំណុចខុសគ្នា
រដ្ធសភា
ព្រឺទ្ធសភា
៣.ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យមាន ៩គឺ៖
ភពក្នុង
ភពក្រៅ
ភពដែលនៅជិតព្រះអាទិត្យជាងគេ គឺ ភពពុធ។ ភពដែលនៅឆ្ងាយពីព្រះអាទិត្យជាងគេ គឺ ភពភ្លូតុង និងភពដែលអាចមាន ជីវិតរសនៅ គឺភពអង្គារ។
៤.ក.ច្បាប់ជាបទបញ្ញាត្តិកំណត់ដោយរដ្ធដែលមានភាពទៀងត្រង់ត្រឹមត្រូវសម្រាប់ឱ្យពលរដ្ធក្នុងសង្គមនីមួយៗត្រូវតែគោរព។ ឬជាកម្រងព៍ត័មានដែលប្រាប់អ្នកឱ្យដឹងពីចំណុចដែលអនុញ្ញាតឱ្យធ្វើ និងចំណុចដែលមិនអនុញ្ញាតិឱ្យធ្វើដើម្បីសម្រួលកិច្ចការ នានាក្នុងសង្គម ប្រឆាំងនិងអំពើឧក្រិដ្ធ...។
ក្រមសិលធម៌ ជាមាគ៌ាក្នុងការដឹកនាំមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ សុចរិត ទៀងត្រង់ ជៀសវាងការប្រព្រឹត្តអំពើអាក្រក់ គ្រប់បែបយ៉ាងទាំងកាយ វិចា និងចិត្ត។
ខ.ភាពខុសគ្នារវាងច្បាប់ និងក្រមសីលធម៌
ច្បាប់
ក្រមសិលធម៌
៥.ពិធីបុណ្យ “រប្បមង្គល” ជាបុណ្យតាមប្រពៃណីខ្មែរ
៦.ព្រះពុទ្ធសាសនាចែកចេញជាពីរនិកាយ គឺ មហាយាន និង ហិនយាន។
ភាពខុសគ្នារវាងនិកាយមហាយាន និង និកាយហីនយាន
ក.ហិនយានមានន័យថា យានតូច រទេះតូច គឺជាយានដែលនាំសត្វទៅកាន់និព្វាន។
ខ.មហាយានមានន័យថា រទេះធំ យានធំ។
១.អវលោកិតេស្វវៈ ឬលោកកេស្វរៈ ៖ អ្នកសង្គ្រោះ
២.មញ្ជុស្រី៖ អ្នកត្រួតត្រាផ្លូវយុត្តិធម៌គង់លើសីហៈ
៣.សមន្តភទ្រ៖ ថែរក្សាអ្នកកាន់សាសនា គង់លើដំរី
៤.មៃត្រេយ៖ អនាគតព្រះពុទ្ធ
៥.ក្សិតិគភ៌៖ ពោធិសត្វស្រោចស្រង់មនុស្សពីឋាននរក
៦.វដ្របាណ៌៖ ពោធិសត្វមានវជ្រៈ គឺរន្ទះជាអាវុធដើម្បីការពារសាសនា
៧.ប្រាជ្ញាបារមីគា៖ មានរូបជាតូនាងទេពធីតាមួយអង្គ
៧.នៅវត្តភ្នំ ក្បែរនាឡិការដំ មានសិលាចារឹកពីរផ្ទាំងនិងចម្លាក់។ សិលាចារឹក ពីរផ្ទាំងនោះមានអត្ថន័យដូចខាងក្រោម៖
ក.សិលាចារឹក
ខ.រូបចម្លាក់
១.បារាំងថ្វាយបូរណភាពទឹកដីនៃខេត្តទាំងបីថ្វាយដល់ព្រះមហាក្សត្រខ្មែរ
២.នារីទាំងបី បានកាន់យកខេត្តទាំងបី ថ្វាយព្រះមហាក្សត្រជាម្ចាស់ទឹកដី ម្ចាស់ដីរបស់កម្ពុជារដ្ធដោយទឹកមុខ ញញឹមញញែម អមដោយកាយវិការស្រគត់ស្រគំ ទន់ភ្លន់ក្រៃលែង។
គ.សរុប៖ សិលាចារឹកពីរផ្ទាំង និងរូបចម្លាក់នេះធ្វើឡើងក្នុងបំណង៖