Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអ្នកណាជាអ្នកបង្កើតទ្រឹស្ដីគម្លាតបាតមហាសមុទ្រ ?

២. ដូចម្តេចដែលហៅថា ទឹកលើផ្ទៃដី ?

៣.  តើបឹងទន្លេសាបពេលបច្ចុប្បន្នកើតឡើងយ៉ាងដូចម្តេច ?

៤. ចូររៀបរាប់សារធាតុបំពុលអាកាសសំខាន់ៗ ។

៥. តើបរិយាកាសអតីតកាលមានឧស្ម័នប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

ចម្លើយ

១. អ្នកបង្កើតទ្រឹស្ដីគម្លាតបាតមហាសមុទ្រ គឺលោកហារីហេស ជនជាតិអាមេរិច នៅឆ្នាំ ១៩៦០ ។

២. ដែលហៅថា ទឹកលើផ្ទៃដីគឺជា កំណកអាកាសដែលធ្លាក់មកលើផ្ទៃដីក្នុងទម្រង់ជាភ្លៀង ភ្លើងលាយព្រិលព្រិល និងទឹកកក សំឡី ដែលមិនជ្រាបចូលក្នុងដីនិងមិនត្រឡប់ទៅក្នុងបរិយាកាសវិញ តាមរយះរំភាយ ឬរំហួតចំហាយទឹក ។

៣. បឹងទន្លេសាបកើតឡើងដោយសារបឹងតូចៗ និងតំបន់លិចទឹកដែលជាទីតាំងបឹងទន្លេសាបបច្ចុប្បន្ន បានរួមតូចទៅ​ៗអាស្រ័យដោយដំណើរនៃការចាក់បំពេញដោយល្បាប់ ។ តាមការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយក្រុមការងារជនជាតិកម្ពុជានិងជនជាតិជប៉ុន បានបង្ហាញឲ្យឃើញថាបឹងទន្លេសាបបានកកើតឡើងនៅចន្លោះពី​៦០០០ និង ៥០០០ ឆ្នាំមុន​ ។

៤. រាប់សារធាតុបំពុលអាកាសសំខាន់ៗ  ៖

  • ឧស្ម័នកាបូនិច
  • ស្ពាន់ធ័រទ្រីអុកស៊ីត ស្ពាន់ធ័រទ្រីអុកស៊ីត
  • អាសូតម៉ូណូអុកស៊ីត អាសូតអុកស៊ីត ឌីអាសូតម៉ូណូអុកស៊ីត
  • សមាសធាតុសរីរាង្គហើរ មេតាន បង់សែន ក្លរ៉ូភ្លុយអវ៉ូកាបូន
  • ភាគល្អិតអណ្ដែតវិលវល់ ភាគល្ធិតរឹងដូចជា ធូលី សំណ ប្រេង ផ្នាំសម្លាប់ សត្វល្អិតចង្រៃ...។

៥. រៀបរាបពីបរិកាសអតីតកាលគឺ ៖

ទំនាញរបស់ផែនដីបានទាញឧស្ម័នពីរប្រភេទ ដើម្បីបង្កើតបរិយាកាសដំបូងរបស់ខ្លួន មានដូចជា អ៉ីដ្រូសែននិងអេល្យូមក្នុងដំណើរវិលជុំវិញព្រះអាទិត្យ ។​ ក្រោយមក កាំរស្មីព្រះអាទិត្យបានបំបែកភាគល្អិតនៃសមាសធាតុបរិយាកាសដំបូងឲ្យចាកចេញផុតទៅ ។ មូលហេតុនៃការចាកចេញនៃឧស្ម័នទាំងពីរ គឺបណ្តាលមកពីផែនដីមានម៉ាសតូចនិងទំនាញខ្សោយ ។ បន្ទាប់ពីការបាត់បង់បរិយាកាសដំបូង បរិយាកាសបន្ទាប់ក៏ចាប់ផ្តើមកើតឡើងដោយមានសមាសធាតុ ដូចជាកាបូនឌីអុកស៊ីត អាសូត និងចំហាយទឹក ។ ទំនាក់ទំនង់បរិយាកាសបន្ទាប់ជាមួយនិងបន្ទុះភ្នំភ្លើង ដែលបានបញ្ចេញឧស្ម័នដ៏ច្រើន ដូចជា កាបូនឌីអុកស៊ីត ១០% អាសូត២ ទៅ៣% និងចំហាយទឹក ។ យោងតាមការពិនិត្យ អ្នកវិទ្យាសាស្រ្តបានចាត់ទុកថា បរិយាកាសបន្ទាប់នេះ មានឧស្ម័នស្រដៀងគ្នានិងបរិយាកាសបច្ចុប្បន្នដែរ ដូច្នេះបន្ទុះភ្នំភ្លើងបានបន្ថែមឧស្ម័នជាច្រើនទៅក្នុងបរិយាកាស សុំធូលីនិងទឹកកកនៃផ្កាយដុះកន្ទុយធ្វើដំណើរជុំវិញព្រះអាទិត្យ ។ ដុំទឹកកកនៅក្នុងផ្កាយដុះកន្ទុយ មានទឹក កាបូនឌីអុកស៊ីត និងកំណកឧស្ម័ន ។

វិញ្ញាសាទិ៥៤



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login