Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-03 22:28

នៅវត្តភ្នំ ក្បែរនាឡិការដំ មានសិលាចារឹកពីរផ្ទាំងនិងចម្លាក់។ សិលាចារឹក ពីរផ្ទាំងនោះមានអត្ថន័យដូចខាងក្រោម៖

ក.សិលាចារឹក

  • សិលាចារឹកជាភាសាបារាំង៖ ប្រាប់ពីសន្ធិសញ្ញា បារាំង-សៀម ចុះថ្ងៃទី១៥ មីនា ឆ្នាំ១៩០៧ គឺបារាំងបានប្រគល់ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តសិរីសោភណ្ឌមកឱ្យខ្មែរវិញ។
  • សិលាចារឹកភាសារខ្មែរ ប្រាប់ពីកាលដែលព្រះបាទសម្តេចព្រះស៊ីសុវត្ថិទទួលយកខេត្តទាំងបី ពីបារាំង ដោយមានព្រះរាជាសៀមធ្វើជាសក្ខីភាព ឆ្នាំ ១៩០៧។

ខ.រូបចម្លាក់

  • នារីទី១៖ កាន់ជើងពាន់តម្កល់ប្រាសាទព្រះវិហា (កាលនោះប្រាសាទព្រះវិហារស្ថិតនៅក្នុងខេត្តសៀមរាប)។
  • នារីទី២៖ កាន់ជើងពាន់ដាក់ត្រា។
  • នារទី៣៖ កាន់ជើងពាន់ដាក់ប្រអប់ត្រា។ នារីទី៣ ជានិមិត្តរូបបង្ហាញពី៖

១.បារាំងថ្វាយបូរណភាពទឹកដីនៃខេត្តទាំងបីថ្វាយដល់ព្រះមហាក្សត្រខ្មែរ

២.នារីទាំងបី បានកាន់យកខេត្តទាំងបី ថ្វាយព្រះមហាក្សត្រជាម្ចាស់ទឹកដី ម្ចាស់ដីរបស់កម្ពុជារដ្ឋដោយទឹកមុខ ញញឹមញញែម អមដោយកាយវិការស្រគត់ស្រគំ ទន់ភ្លន់ក្រៃលែង។

គ.សរុប៖ សិលាចារឹកពីរផ្ទាំង និងរូបចម្លាក់នេះធ្វើឡើងក្នុងបំណង៖

  • រំឮកថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរទាំងអស់ ដោយមានព្រះបាទស៊ីសុវត្ថិជាប្រមុខដឹកនាំជម្រុញឱ្យសៀមប្រគល់ខេត្តទាំងបីដែលសៀមបានឈ្លានពានកាលពីឆ្នាំ ១៧៩៤នោះ។
  • រំឮកនូវកម្លាំងមហាសាមគ្គីជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរជុំវិញព្រះមហាក្សត្រទាមទារឱ្យបារាំងរក្សាបូរណភាពទឹកដីខ្មែរ ដែលសៀមបានឈ្លានពាន់ដោយឥតកេរខ្មាស។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login