ក.អរិយធម៌មកពីពាក្យ អរិយ + ធម៌។ អរិយ មានន័យថា ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង។ ធម៌ មានន័យថា ធាតុ ភាវៈទ្រទ្រង់។ ដូចនេះ អរិយធម៌ គឺធម៌ទាំងឡាយណាដែលនាំទៅរកសេចក្តីសុខចម្រើន។
ខ.អរិយធម៌ មានធាតុសំខាន់ពីរ គឺវប្បធម៌ និងសង្គមធម៌។
វប្បធម៌
- ចំណេះដឹង (ជំនឿ,សាសនា,វិជ្ជា វិទ្យាសាស្ត្រ)
- កំណត់ផ្សាយ (ភាសា អក្សរ សញ្ញា, អក្សរសាស្ត្រ អក្សរសិល្ប៍,សិល្បៈ ព័ត៍មាន)
- ការអនុវត្ត (ទំនៀមទំលាប់ ប្រពៃណី, ការអប់រំ និងកីឡា ល្បែងកំសាន្ត ច្បាប់)
សង្គមធម៌
- គ្រឿងសង្គម (ប្រដាប់ប្រដារស់នៅ, ប្រដាប់តិចនិច, មុខរបរ)
- របបសង្គម (សេដ្ឋកិច្ច, សង្គមកិច្ច, នយោបាយ)
- ទម្រង់សង្គម (ស្នូលសង្គម, វណ្ណៈសង្គម, អង្គការសង្គម)
គ.ខ្មែរយើងទទួលឥទ្ធិពលអរិយធម៌បរទេសជាច្រើនដូចជា៖
មូលដ្ឋានខ្មែរមុនគ.ស៖
- ជឿលើព្រលឹងអារក្ស អ្នកតា
- ទុកស្ត្រីជាធំ
- ផ្សាំសត្វ
- កប់ខ្មោចក្រោមថ្មដុស ក្នុងក្រឡ
- ភាសាមានអន្តរបទ...
មានឥទ្ធិពលពីឥណ្ឌា (ស.វទី១)៖
- ទស្សនៈ រាជាធិបតេយ្យ
- សាសនា ភាសា អក្សរ អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ និងច្បាប់ផ្សេងៗ។
ឥទ្ធិពលចិន(ស.វទី៣)៖
- ជំនួញ ល្ខោន ល្បាយជាតិសាសន៍
- ឥទ្ធិពលចាម-ជ្វា (ស.វទី៥)
- ផ្នែកស្ថាបត្យកម្ម (សំណង់ប្រាសាទ និងក្បាច់លំអជាដើម)
ឥទ្ធិពលថៃ-វៀតណាម(ស.វទី១៣)៖
ឥទ្ធិពលអឺរ៉ុប(ស.វទី១៦)៖
- វិទ្យាសាស្ត្របច្ចេកទេស
- ទំនៀមទម្លាប់(ចាប់ដៃ ស្លៀកពាក់)
- លទ្ធិប្រជាធិបតេយ្យ កិច្ចការដ្ឋបាល...។