សំនួរ
១. ចូរពណ៌នាពីរូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកង ?
២. តើប្រព័ន្ធប្រសាទមនុស្សមាននាទីដូចម្តេច ? ចូរពន្យល់ពីនាទីនីមួយៗ ដោយលើកឧទាហរណ៍មកបញ្ជាក់ ។
៣. ដោយផ្អែកលើភាពពន្លយស៊ីតូប្លាស តើគេចែកណឺរ៉ូន ជាប៉ុន្មានប្រភេទអ្វីខ្លះ ? ហើយណឺរ៉ូននីមួយៗមានលក្ខណៈដូចម្តេច ?
៤. តើខួរក្បាលបង្កឡើងពីផ្នែកអ្វីខ្លះ ?
៥. តើបរិមណ្ឌលប្រសាទមានសរសៃប្រសាទអ្វីខ្លះ ?
ចម្លើយ
១. រូបផ្តុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងមាន២ផ្នែកគឺៈ
- មជ្ឈមណ្ឌលប្រសាទ រួមមានខួរក្បាលនិងខួរឆ្អឹងខ្នង ។
- បរិមណ្ឌលប្រសាទ និងសរសៃប្រសាទវិញ្ញាណនាំ និងសរសៃប្រសាទចលករ
- សរសៃប្រសាទវិញ្ញាណនាំ ដឹកនាំព័ត៌មានចេញពីសរីរាង្គទាំង៥ ទៅកាន់មជ្ឈមណ្ឌលប្រសាទ
- សរសៃប្រាសាទចលករ ចែកចេញជា៣ ប្រព័ន្ធគឺ ប្រព័ន្ធប្រសាទឆន្ទៈ ដែលបញ្ជាសាច់ដុំជាប់ឆ្អឹង , ប្រព័ន្ធប្រសាទអឆន្ទៈ ភ្ញោចក្រពេញ និងបញ្ជាសាច់ដុំនៃសរីរាង្គ និងប្រព័ន្ធណឺរ៉ូន អង់ដូគ្រីនដែលភ្ញោចក្រពេញអង់ដូគ្រីនឲ្យផលិតអរម៉ូន ។
២. ប្រព័ន្ធប្រសាទមាននាទី៣គឺៈ
- ការទទួលព័ត៌មានៈ ការដឹងថាមានអ្វីៗកើតឡើងជុំវិញខ្លួនយើង ។ ឧ. បាល់កំពុងបោះពួយសំដៅមកសំឡេងមូសកំពុងកំពុងហើរ ...
- ការឆ្លើយតបនិងព័ត៌មានៈ ប្រតិកម្មតបរបស់សារពាង្គកាយទៅនឹងសញ្ញា ឬការប្រែប្រួល (រំញោច ) ។ ឧ. ការចាប់បាល់ឬទះបាលចេញ ទះមូស....
- តំហែររក្សាលំនឹងៈ ការបញ្ជាឲ្យសារពាង្គកាយ ធ្វើសកម្មភាពមួយចំនួនសមស្របនិងព័ត៌មានដែលទទួលបាន ។ ឧ. ការតម្រូវដង្ហើម និងចង្វាក់បេះដូង ដើម្បីផ្គត់ផ្គងថថាមពលបន្ថែម ការប្រុងប្រៀបទះមូស ។
៣. ដោយផ្អែកលើភាពពន្លយស៊ីតូប្លាស គេចែកណឺរ៉ូនជា៣ប្រភេទគឺៈ
- ណឺរ៉ូនឯកប៉ូលៈ ណឺរ៉ូនដែលមានពន្លយខ្លីមួយបែកចេញពីតួកោសិកា ។
- ណឺរ៉ូនទ្វេប៉ូលៈ ណឺរ៉ូនដែលមានពន្លយពីរចេញពីតួកោសិកាគឺមួយជាដង់ឌ្រីត ទៀតជាអាក់សូន ។
- ណឺរ៉ូនពហុប៉ូលៈ ណឺរ៉ូនដែលមានពន្លយច្រើនចេញពី តួកោសិកា ។ ពន្លយខ្លីៗ ឆ្មារៗ ជាច្រើនជាដងឌ្រីត ហើយពន្លយធំ និងវែងជាងគេមានតែមួយជាអាក់សូន ។
៤. ខួរក្បាលមានផ្នែកសំខាន់ៗ៣គឺ ខួរធំ ខួរតតូច និងខួរកញ្ចឹងក ។
៥. បរិមណ្ឌលប្រសាទ មានសរសៃប្រសាទលលាដ៏ក្បាល ១២គូ បែងចែកពីខួរក្បាល និងសរសៃប្រសាទឆ្អឹងខ្នង ៣១គូ បែងចេញពីខួរឆ្អឹងខ្នង ។
វិញ្ញាសាទី៤