2019-07-22 02:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ក្នុងណឺរ៉ូន តើអាំងភ្លុចប្រសាទ មានទិសដៅពីណាទីណា ?
២. តើអាំងភ្លុចប្រសាទមានទិសដៅពីសរីរាង្គណាទីសរីរាង្គណា ? ឆ្លងកាត់ណឺរ៉ូនណាខ្លះ ?
៣. តើខួរក្បាលនិងខួរឆ្អឹងខ្នងការពារដោយអ្វី ?
៤. ដោយផ្អែកលើនាទី តើគេចែកណឺរ៉ូនជាប៉ុន្មានប្រភេទ ?
៥. តើអាំងភ្លុចប្រាសាទជាអ្វី ?
ចម្លើយ
១. ក្នុងណឺរ៉ូនអាំងភ្លុចប្រសាទធ្វើដំណើរចាប់ផ្តើមចេញពីចុងដង់ឌ្រីត ចូលទៅតួកោសិកាហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូន ។
២. អាំងភ្លុចប្រសាទមានទិសដៅពីសេរីរាង្គវិញ្ញាណ ទៅសរីរាង្គចលករ ដោយឆ្លងកាត់ណឺរ៉ូនវិញ្ញណនាំ រួចណឺរ៉ូនភ្ជាប់ បន្ទាប់មកណឺរ៉ូនចលករ ។
៣. ខួរក្បាលការពារដោយ ឆ្អឹងលលាក៏ក្បាល ។ នៅក្រោមឆ្អឹងលលាដ៏ក្បាល មានស្រោមខួរ ។ នៅចន្លោះស្រទាប់ក្នុងបង្អស់ និងស្រទាប់ក្រៅបង្អស់ជាស្រទាប់កណ្តាលដែលពេញដោយទឹកខួរ ។ ក៏ដូចខួរក្បាលដែលខួរឆ្អឹងខ្នងត្រូវបានការពារដោយឆ្អឹង ស្រោមខួរ និងទឹកខួរ ។
៤. ផ្អែកលើនាទីគេចែកណឺរ៉ូនជា៣ប្រភេទគឹ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់ ឬអន្តរណឺរ៉ូន ។
៥. អាំងភ្លុចប្រសាទ ជាព័ត៌មានដែលណឺរ៉ូនដឹកនាំ ។