Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើភ្នាសគ្រាប់ភ្នែកមានប៉ុន្មានស្រទាប់ ? អ្វីខ្លះ ?

២. តើផ្នែកណានៃគ្រាប់ភ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក ?

៣. តើត្រចៀកចាប់យករំញោចអ្វី ? តើត្រចៀកមានផ្នែកអ្វីខ្លះ ? តើផ្នែកណាដែលទាក់ទងនឹងតំហែររក្សាលំនឹង ?

៤. តើធ្មួលវិញ្ញាណណាខ្លះ ដែលចាប់យករសជាតិនិងក្លិន ?

៥. ចូរបង្ហាញពីទីតាំងនៃធ្មួលកាយវិញ្ញាណទាំង៥របស់ស្បែក ។

ចម្លើយ

១. ភ្នាសគ្រាប់ភ្នែក មាន៣ស្រទាប់ គឺស្រទាប់ក្លេរ៉ូទិច ក្លរ៉ូអ៊ីត និងរេទីន ។

២. រន្ធប្រសី្រ ជាផ្នែកមួយនៃគ្រាប់ភ្នែកដែលតម្រូវបរិមាណនៃពន្លឺទៅក្នុងភ្លែក ពីព្រោះប្រស្រីភ្នែកជាសាច់ដុំដែលអាចធ្វើឲ្យរន្ធប្រស្រីភ្នែករីកធំឬរួមតូច ៕​ នៅពេលមានពន្លឺស្រទន់ ឬងងឹត រន្ធប្រស្រីរីកធំដែលអាចធ្វើឲ្យពន្លឺចូលទៅក្នុងភ្នែកបានច្រើន ។ នៅពេលមានពន្លឺខ្លាំង រន្ធប្រស្រីរួមតូច ដែលអាចឲ្យពន្លឺចូលទៅក្នុងភ្នែកបានតិចតួច ។

៣.​ត្រចៀកចាប់យករំញោចសួរ ។ ត្រចៀកមាន៣ផ្នែកគឺ ត្រចៀកក្រៅ ត្រចៀកកណ្តាល និងត្រចៀកក្នុង  ។ ត្រចៀកក្នុង មាននាទីក្នុង តំហែររក្សាលំនឹង នៃសារពាង្គកាយ ។

៤. ធ្មួលវិញ្ញាណ ដែលចាប់យករសជាតិ និងក្លិនគឺធ្មូលពន្លកជីវ្ហាវិញ្ញាណ និងធ្មួលឃានវិញ្ញាណ ។

៥. មួលកាយវិញ្ញាណទាំង៥របស់ស្បែកមានៈ

  • ធ្មូលវិញ្ញាណបំណះទង្គិច មាននៅចុងម្រាមដៃជាត្របកភ្នែកបបូរមាត់ចុងអណ្តាតនិងបាតដៃ ។
  • ធ្មូលវិញ្ញាណសម្ពាធ នៅត្រង់សំបនសន្លាក់ជាលិកាសាច់ដុំ បាត់ដៃ ម្រាមដៃនិងបាតជើង ។
  • ធ្មួលវិញ្ញាណឈឺចាប់ លាតសន្ធឹងនៅក្នុងស្រទាប់ក្រោមរបស់អេពីឌែម ។
  • ធ្មួលវិញ្ញាណត្រជាក់ ស្ថិតនៅជិតផ្ទៃស្បែក ។

វិញ្ញសាទី៨



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login