ការប្រើប្រាស់គ្រឿងញៀនបង្កឱ្យមានផលវិបាកដូចជា៖
ក.ចំពោះខ្លួនឯង
- ខូចសុខភាព (ទ្រុឌទ្រោម បាក់កម្លាំង...)
- កើតជម្ងឺ (ថ្លើម ក្រពះ ពោះវៀន រលាកស្រោមខួរ...)
- ខាតបង់ទ្រព្យសម្បតិ្ត ខាតបង់ពេលវេលា
- បាត់បង់ការងារ បាត់បង់កិត្តិយល
- បាត់បង់ទំនុកចិត្តល្អពីគ្រួសារ បាត់បង់កិត្តិយស...
ខ.ចំពោះគ្រួសារ
- បាត់បង់ធនធានមនុស្សនៅក្នុងគ្រួសារ
- បាត់បង់ប្រាក់កាស ខាតពេលវេលា
- បង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ
- បាត់បង់ភាពថ្លៃថ្នូរ កិត្តិយសគ្រួសារ
- ធ្វើឱ្យគ្រួសារមានការបារម្ភ...
គ.ចំពោះសង្គមជាតិ
- បាត់បង់ធនធានមនុស្ស
- បាត់បង់សេចក្តីថ្លៃថ្នូរ
- កើតមានភាពអណាធិបតេយ្យ អសន្តិសុខសង្គម (ចោរកម្ម ចោរប្លន់ និងឧក្រិដ្ឋផ្សេងៗ)
- សង្គមគ្មានការរើកចម្រើន
- សម្បូរក្មេងអានាថា ក្មេងពាល(ក្មេងទំនើង)
- មានការជួញដូរភេទ ជួញដូរមនុស្ស អំពើរំលោភផ្លូវភេទជាដើម។