សំណួរ
១. តើអង្គការសង្គមរាស្រ្ដនិយមដឹកនាំរដ្ឋាភិបាលពីពេលណា? ដល់ពេលណា?
២. តើUNTCបានធ្វើសកម្មភាពអ្វីខ្លះនៅកម្ពុជា?
៣. នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើតប្រជាជនយឺតដូច្នេះ តើរដ្ឋភិបាលបានប្រើគោលនយោបាយដូចម្ដេចខ្លះ?
៤. តើក្រោយសង្រ្គាមត្រជាក់ ប្រទេសនៅអឺរ៉ុបខាងកើតមាសនការប្រែប្រួលដូចម្ដេច?
៥. ហេតុអ្វីបានគេចាត់ទុកសម្ដេច សីហនុ និង សម្ដេច ហ៊ុន សែន ជាអ្នកនាំមកនូវសន្ដិភាពនៅកម្ពុជា?
ចម្លើយ
១. អង្គការសង្គមរាស្រ្ដនិយមដឹកនាំរដ្ឋាភិបាលចាប់ពីការបោះឆ្នោតខែ កញ្ញា ឆ្នាំ ១៩៥៥ រហូតដល់ថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ ដែលជាថ្ងៃលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាប់ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ពីអំណាច។
២. UNTCបានធ្វើសកម្មភាពអ្វីខ្លះនៅកម្ពុជាដោយបានចំណាយថវិកា ៣០០០០ ដុល្លារ ដើម្បីបំពេញសកម្មភាព៤ យ៉ាងនៅកម្ពុជា មាន៖
- ដកអាវុធពីភាគីខ្មែរទាំង៤ភាគី
- បញ្ជូលរដ្ឋអំណាចទាំង៤ឪ្យចូលគ្នា
- រៀបចំការបោះឆ្នោតដោយសេរីនៅកម្ពុជា
- នាំជនតភៀសខ្លួនខ្មែរចូលមាតុភូមិវិញ។
៣. នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺតដូច្នេះ រដ្ឋាភិបាលបានប្រើគោលនយោបាយដូចជា៖
- បើកសិទ្ធិឪ្យបុរស និងស្ដ្រីមានសិទ្ធិស្មើគ្នា
- លើកទឹកចិត្តស្រ្ដី ដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិកា ១០០០ម៉ាកចំពោះស្ដ្រីមានកូនដំបូងព្រមទាំងទទួលសិទ្ធសម្រាករយៈពេល៦ខែដោយមិនកាត់ប្រាក់ខែទៀតផង។ បើស្ដ្រីមានកូនទី២ ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ ចំនួន១៨ ខែដោយរក្សាប្រាក់បៀវត្សពី៧០% ទៅ៨០%។
៤. ក្រោយសង្រ្គាមត្រជាក់ប្រទេសនៅអឺរ៉ុបខាងកើតមានការប្រែប្រួលដូចជា៖
- អង្គការកូមេកុងត្រូវបាបបញ្ចប់នៅខែមិថុនា ឆ្នាំ១៩៩១
- កតិកាសញ្ញាវ៉ាសូរីត្រូវរំសាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ១៩៩១
- លែងទទួលបាជំនួសពីសហភាពសូវៀត
- របបដឹកនាំតាមបែបរបបសេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួសលទ្ធិផ្ដាច់ការកុំមុយនីស្ដ និងរបបសេដ្ឋកិច្ចមូហភាព
- អឺរ៉ុមខាងកើតត្រូវខ្ចីទុនវិនិយោគច្រើនពីប្រទេសខាងលិច
- ប្រទេសមួយចំនួនបានប្រកាសឯករាជ្យរបស់ខ្លួន។
៥. បានជាគេចាត់ទុកសម្ដេច នរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន ជាអ្នកនាំមកនូវសន្ដិភាពនៅកម្ពុជាព្រោះ៖
+ សម្ដេច នរោត្តម សីហនុ
- ជាអ្នករួមគំនិតឪ្យមានក្រុងប្រឹក្សាជាតិជាន់ខ្ពស់ឡើង
- ជាអ្នកផ្ដើមគំនិតឪ្យមានកិច្ចព្រមព្រៀង សន្ដិភាព ក្រុងប៉ារីសនៅថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១
- ជាអ្នកសម្របសម្រួលរវាង ភាគីចលនាតស៊ូភាគី និងភាគីសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ដើម្បីបញ្ចប់វិបត្តិ
- អ្នកអ្នកនាំឪ្យមានការបោះឆ្នោត ពីថ្ងទី ២៣ ដល់ ២៨ ខែឧសភា ឆ្នាំ ១៩៩៣ ដែលរៀបចំដោយ អ៊ុន តាក់
- ជាអ្នកស្វែងរកដំណោះស្រាយ វិបត្តិនយោបាយដែលបានកើតឡើងក្រោយពីការបោះឆ្នោតឆ្នាំ ១៩៩៣ ឆ្នាំ ១៩៩៨ ឆ្នាំ ២០០៣ និងឆ្នាំ២០០៨។
+ សម្ដេច ហ៊ុន សែន
- ជាអ្នកផ្ដើមគំនិតឪ្យមានកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសនៅថ្ងៃ ២៣ ខែតុលា ឆ្នាំ១៩៩១
- ជាអ្នកនាំឪ្យមានការបោះឆ្នោតពីថ្ងៃទី ២៣ ដល់ ២៨ ខែ ឧសភា ឆ្នាំ ១៩៩៣ ដែលរៀបចំដោយ អ៊ុន តាក់
- ជាអ្នកបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រូបសម្រួលជាតិតាមអង្គព្រះមហាក្សត្រក្រោយការបោះឆ្នោត។
- ជាអ្នកបញ្ចប់សង្រ្គាមស៊ីវិល តាមរយៈយុទ្ធសាស្រ្ដឈ្នះ ឈ្នះ ដែលបានរំលាយអង្គការចាត់តាំងខ្មែរក្រហម។
វិញ្ញាសាទី៣៣