Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើចក្រអង់គ្លេស សម្រេចចាកចេញពីទីផ្សារសហភាពអឺរ៉ុបនៅថ្ងៃខែឆ្នាំណា?

២. តើប្រាសាទបុរាណខ្មែរមានឈ្មោះអ្វីខ្លះ?តើមានផលប៉ះពាល់អ្វីខ្លះ?

៣. តើកត្តាអ្វី្លះដែលធ្វើឪ្យប្រទេសអាឡឺម៉ង់បង្រួបបង្រួមគ្នាវិញ?

៤.  ចូររៀបរាប់អំពីសមាជជាតិ?

៥. តើស្ថានភាពបរិស្ថានធម្មជាតិលើកសកលលោកបានទទួលការគំរាមកំហែងអ្វីខ្លះ?

ចម្លើយ

១.​ ចក្រភពអង់គ្លេសសម្រេចចាកចេញពីទីផ្សារសហភាពអឺរ៉ុបនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។

២. ប្រាសាទបុរាណខ្មែរ ដែលរាជរដ្ឋភិបាលបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមាន៖

  • ប្រាសាទអង្គរវត្ត ស្ថិតក្នុងខេត្ត សៀមរាប បញ្ចូលនៅថ្ងៃទី២៤ ខែ ធ្នូ ១៩៩២។
  • ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្ត ព្រះវិហារ បញ្ចូលនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨
  • ប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងខេត្ត កំពង់ធំ បញ្ចូលនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៧។

៣. ប្រទេសអាឡឺម៉ង់បង្រួបបង្រួមគ្នាវិញដោយសារកត្តា៖

  • សហភាពសូវៀតពុំមានលទ្ធភាពក្នុងការជួយដល់អាឡឺម៉ងចខាងកើតដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ
  • កំណែទម្រង់ពេរ៉េស្រ្ដួយកា ឆ្នាំ​ ១៩៤៥ លោកមីខាអីល ហ្គោបាឆូវ
  • ប្រជាអាឡឺម៉ង់ចង់បានសន្នភាពសេរីភាព អធិបតេយ្យភាព ឯករាជ្យ
  • ពួកសម្ព័ន្ធមិត្តដែលឈ្នះសង្រ្គាមទាំងបួន (បារាំង អង់គ្លេស សូវៀត និងសហរដ្ឋអាមេរិក) បានយល់ព្រមដោះលែងប្រទេសអាឡឺម៉ង់ឪ្យមានសេរីភាព ខាងនយោបាយ ពោលគឺ អធិបតេយ្យភាព និងឯករាជ្យឡើងវិញ។

៤. នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៥៥ អង្កការសង្គមរាស្រ្ដនិយមបានរៀបចំសមាជ ដែលក្នុងនោះមានការចូលរួមពីសំណាក់មហាជនគ្រប់ស្រទាប់ រួមទាំងតំណាងគណបក្សផ្សេងៗទៀត។ សមាជដើរតួជាវេទិការចំហរសម្រាប់មហាជនអ្នកដឹកនាំចោទសូរដេញដោលគ្នាជុំវិញបញ្ហានយោបាយក្នុង និងក្រៅប្រទេស។ ចាប់ពីពេលនោះមកគេហៅថាសមាជថាជា “សមាជជាតិ”។ សមាជជាតិត្រូវបានរៀបចំនិងដឹកនាំដោយគណៈកម្មាធិការកណ្ដាលនៃអង្កការសង្គមរាស្រ្ដនិយមដែលមាន សម្ដេច សីហនុ ជាប្រធាន។ រដ្ឋាភិបាល និងសភាជាតិត្រូវបំពេញតាមនូវអ្វីដែលជាសេចក្ដីសម្រេចបានសមិទ្ធផលជាច្រើនដូចជា៖

  • ការប្រឆាំងនឹងអំពើពុករលួយ
  • ការកំណត់ភាសាខ្មែរជាភាសាផ្លូវការ
  • គែលំអសកម្មភាពរដ្ឋបាល
  • ទាមទារឪ្យដាក់ទណ្ឌកម្មទៅលើមន្ដ្រីរាជការណាដែលអសកម្ម។​

៥. ស្ថានភាពបរិស្ថានធម្មជាតិលើសសកលលោកបានទទួលការគំរាមកំហែងដូចជា៖

  • ការបំពុលអាកាស ដែលកើតឡើងដោយកាកសំណល់ពីរោងចក្រ និងផ្សេងយានយន្ដ
  • ការបាត់បងងស្រទាបអូសូននៅក្នុងបរិយាកាស ដែលបណ្ដាលមកពិសារធាតុពុល ពិកាកសំណង់រោងចក្រ
  • ការឡើងកម្ដៅផែនដី ដែលបង្កគ្រោះថ្នាក់ដល់ភាវៈរស់នៅលើផែនដី​
  • សកម្មភាពមនុស្សដូចជាដុតព្រៃ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន(CFCS) កើតពីហ្គាស ទូទឹកកក ម៉ាស៊ីនត្រជាក់ រថយន្ដ ជាដើម ការធ្វើឪ្យទឹកកង្វក់...
  • ការចោលសម្រាប់ជាកាកសំណល់ពីរោងចក្រ ដែលនាំឪ្យខូច បរិស្ថាននៅក្នុងទឹក និងលើគោក
  • ការធ្វើឪ្យសឹករិចរឹលនៃស្រទាប់ដី
  • ការបំផ្លាញព្រៃឈើធ្វើឪ្យបាត់បង់ជីវិតចម្រុះលើដី។

វិញ្ញាសាទី៣៤



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login