ក.អត្ថប្រយោជន៍នៃសំបុត្រកំណើត
- សិទ្ធិទទួលការអប់រំ
- សិទ្ធិថែទាំសុខភាព
- សិទ្ធិទទួលបានអត្តសញ្ញាណប័ណ្ណ
- សិទ្ធិទទួលបានលិខិតឆ្លងដែន
- សិទ្ធិទទួលបានសៀវភៅគ្រួសារ
- សិទ្ធិទទួលបានសៀភៅស្នាក់នៅ
- សិទ្ធិទទួលបានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ
ដូចនេះមាតាបិតាឬអាណាព្យបាលត្រូវចុះសំបុត្រកំណើតឱ្យកូននៅឃុំសង្កាត់កុំឱ្យហួសរយៈពេល ៣០ថ្ងៃក្រោយពេលកើត។
ខ.អត្ថប្រយោជន៍នៃសំបុត្រអាពាហ៍ពិពាហ៍
- ការចុះឈ្មោះអាពាហ៍ពិពាហ៍នៅឃុំសង្កាត់គឺ ទទួលបានសិទ្ធិ ករណីកិច្ចនិងផលប្រយោជន៍ជាប្តីប្រពន្ធនិងកូន ស្របច្បាប់
- សិទ្ធិទទួលបានកេរមរតកស្របច្បាប់
- សិទ្ធិទទួលបាននូវឯកព័ន្ធភាពជាប្តីប្រពន្ធស្របច្បាប់
- កូនមានខាន់ស្លា(កូនស្របច្បាប់)
- គ្មានអំពើហិស្សាចំពោះកូន
- ជួយការពារទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធរួមគ្នា
- សិទ្ធិរបស់កូនក្នុងការទទួលបានអាហារកិច្ច
- ការជួយឧបត្ថម្តនិងបណ្តុះបណ្តលកូន
គ.អត្ថប្រយោជន៍នៃសំបុត្រមរណភាព
- ជម្ងឺស្លាប់តាមរោគវិនិច្ឆ័យ
- អាចដឹងពីចំនួនប្រជាជនក្នុងប្រទេសនិងអាយុជាមធ្យមនៃមរណភាពបុរសនិងស្ត្រី
- អាចរៀបការថ្មីបាន(ស្របច្បាប់)
- អាចដឹងពីមូលហេតុនៃមរណភាព
- ទទួលបានកេមរតកស្របច្បាប់
ដូចនេះសំបុត្រមរណភាពនេះអាចធ្វើបានរយៈពេល១៥ថ្ងៃបន្ទាប់ពីមរណភាព។