2019-07-26 07:24
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ករនេគឺជាអ្វី ? លក្ខណៈកោងនៃករនេមានប្រយោជន៍អ្វី ?
២. ប្រូតេអ៊ីនជាអ្វី ? ម៉ូលេគុលប្រូតេអ៊ីនដែលទាបជាងគេបំផុតហៅថាអ្វី ?
៣. ប្រូតេអ៊ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចម្តេចខ្លះ ?
៤. តើអរម៉ូន LH និងអរម៉ូន FSH ផលិតដោយក្រពេញណា ? ហើយមានទំនាក់ទំនងជាមួយក្រពេញភេទដូចម្តេច ? ចូរពន្យល់ដោយសង្ខេប ។
៥. ចូរពណ៌នាអំពីនាទី របស់ ARN និង ARN ក្នុងចលនាសំយោគប្រូតេអ៊ីន ?
ចម្លើយ
១. ករនេគឺជាផ្នែកមួយដែលស្ថិតនៅផ្នែកខាងមុខនៃគ្រាប់ភ្នែកដែលជាភ្នាសក្លេរ៉ូទិចឡើងថ្លាហើយប៉ោង ។ ករនេមានរូបរាងកោងជាងទម្រង់របស់ភ្នែកទាំងមូល ។ លក្ខណៈកោងនៃករនេមានប្រយោជន៍ដូចជា ជួយពន្លត់កាំរស្មីនៃពន្លឺដែលចាំងចូលមកក្នុងកែវភ្នែកឲ្យរួមជួយជាមួយគ្នានៅកន្លែងតែមួយលើភ្នាសរេទីន ។
២. ប្រូតេអ៊ីនជាប៉ូលីមែនៃអាស៊ីតអាមីនេដែលបង្កឡើងដោយច្រវាក់ប៉ូលីប៉ិបទីតមួយឬច្រើន ។ ម៉ូលេគុលប្រូតេអ៊ីនដែលទាបជាងគេបំផុតហៅថា ប៉ិបទិតឬប៉ូលីប៉ិបទីត ។
៣. ប្រូតេអ៊ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចជា ប្រូតេអ៊ីនជាសមាសធាតុគ្រឹះនៃជវីតដែលបង្កើតនូវរាល់សមាសភាពនៃសារពាង្គកាយ ។ ក្នុងដំណើរប្រព្រឹត្តុទៅនៃសារពាង្គកាយប្រូតេអ៊ីនមាននាទីជាកាតាលីករ ជាអរម៉ូន ជាអង់ស៊ីម ជាអង់ទីករ ជាប្រូតេអ៊ីនទម្រង់ជាអ្នកដឹកនាំនិងជាអ្នកធ្វើចលនា ។
៤. អរម៉ូន LH និងអរម៉ូន FSH គឺផលិតដោយក្រពេញអ៊ីប៉ូភីសមុខ ។ វាមានទំនាក់ទំនងជាមួយក្រពេញភេទដូចជាៈ
ចំពោះអូវែ ឬក្រពេញភេទញី
ចំពោះស្វាស ឬក្រពេះភេទឈ្មោល
៥. នាទីរបស់ ARN និង ARN ក្នុងចលនាសំយោគប្រូតេអ៊ីនៈ