Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើលក្ខណៈពិសេសរបស់រ៉ែមានអ្វីខ្លះ ? ចូររៀបរាប់ ។ តើមាត្រដ្ឋានភាពរឹងរបស់រ៉ែមានប៉ុន្មាន ? អ្វីខ្លះ ?

២. ដូចម្តេចដែលហៅថា ថាមពលនុយក្លេអ៊ែ ? ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃថាមពលនុយក្លេអ៊ែ ។

៣.​តើបរិស្ថានជាអ្វី ?

៤. ហេតុអ្វីបានជាគេថា ភពផែនដីគឹជាភពដែលស្រស់ស្អាតជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ ? លក្ខណៈពិសេសនៃភពផែនដីជាអ្វី ?

៥. ចូររៀបរាប់ពីបញ្ហាសំខាន់ៗ ដែលពិភពលោកនិងរដ្ឋាភិបាលនានាកំពុងតែប្រឈមមុខ ។ ចូរនិយាយពីវិធានការនៃការកាត់បន្ថយសំណល់ ។

ចម្លើយ

១. លក្ខណៈពិសេសរបស់រ៉ែមានដូចខាងក្រោមៈ

  • ភ្លុយអ័ររ៉ែសងៈ កាល់ស៊ីតនិងក្លុយអ័ររីត ចាំងពន្លឺក្រោមពន្លឺស្វ័យអ៊ុលត្រា
  • ប្រតិកម្មគីមីៈ កាល់ស៊ីតនិងពុះខ្នាយ ឬបែកពពុះនៅពេលគេបន្តក់អាស៊ីតខ្សោយទីលើវា
  • លក្ខណៈអុបទិចៈ បន្ទះកាល់ស៊ីត ថ្លាស្តើងនៅពេលដាក់ពីលើអក្សរឬរូបភាពនោះបែកភាគចេញជាពីរ
  • សកម្មភាពវិទ្យុសកម្មៈ រ៉ែជាច្រើនដែលផ្ទុករ៉ាដ្យូម ឬអ៊ុយរ៉ាញ៉ូមអាចត្រូវបានការពារដោយ Geiger Counter
  • ម៉ាញ៉េទិចៈ ម៉ាញ៉េទីត និងពូរ៉ូទីតមានម៉ាញ៉េទិចធម្មជាតិដែលអាចឆកើដែកបាន
  • រសជាតិៈ​ហាលីតមានរសជាតិប្រៃ ។

 មាត្រដ្ឋានភាពរឹងរបស់រ៉ែមានចំនួនពី១ដល់១០គឺៈ

  • ថតៈ ជារ៉ែទន់គេអាចឆ្កួតនិងក្រចកបាន
  • ម្នាងសិលាៈ ងាយឆ្លួតនិងក្រចក
  • កាល់ស៊ីតៈ អាចឆ្កួតកាក់ទង់ដែង
  • ភ្លុយអររីតៈ ងាយនិងឆ្កួតដោយកាំបិតដែកថែប
  • អាប៉ាទិតៈ អាចឆ្កួតកាំបិតដែកថែប
  • ផែលស្ប៉ាតៈ មិនអាចឆ្កួតកាំបិតដែកថែប តែអាចឆ្កួតនិងកញ្ចក់បង្អួច
  • ក្វាតៈ អាចឆ្កួតដែកថែប និងកញ្ចក់រឹង
  • ពេជ្រពណ៌លឿងៈ អាចឆ្កួតក្វាតបាន
  • ក្ខរានដិមៈ អាចឆ្កួតពេជ្រលឿង
  • ពេជ្រៈ ជារ៉ែដែលរឹងជាងគេ អាចឆ្កួតបានគ្រប់បានសារធាតុទាំងអស់ខាងលើ ។

២. ដែលហៅថាថាមពលនុយក្លេអ៊ែ ជាថាមពលមួយដែលអាចជំនួសបានពីស្នួលក្នុងរបស់អាតូម ។

ពីគុណសម្បត្តិនិងគុណវិបត្តិនៃថាមពលនុយក្លេអ៊ែៈ

គុណសម្បត្តិ

  • ផ្តល់ថាមពលបានខ្ពស់
  • ប្រើប្រាស់បានរហ័សទាន់ចិត្ត
  • ចំណេញពេលវេលា
  • អនុគ្រោះដល់រោងចក្រឧស្សាហកម្មធំៗមួយចំនួន
  • ផ្តល់ថាមពលក្នុងការចម្លងយាន្តទៅសិក្សាក្នុងលំហ
  • អាចជំនួសឲ្យថាមពលផូស៊ីលឥន្ធនៈ

គុណវិបត្តិ

  • ផ្តល់នូវការសំណល់វិទ្យុសកម្មយ៉ាងគ្រោះថ្នាក់
  • មានតម្លៃថ្លៃ
  • ត្រូវការទីតាំងធំទូលាយ
  • បើប្រហែលអាចធ្វើឲ្យមានការផ្ទុះប៉ះពាល់ដល់អាយុជីវីត
  • ត្រូវការប្រើប្រាស់បរិមាណទឹកយ៉ាងច្រើន

ដូចនេះយើងឃើញថា​ទន្ទឹមនិងគុណសម្បត្តិ ថាមពលនុយក្លេអ៊ែក៏មានគុណសម្បត្តិនិងគុណវិបត្តិផងដែរ ដូចគួរតែប្រុងប្រយ័ត្នបំផុតចំពោះការប្រើប្រាស់ថាមពលនុយក្លេអ៊ែជាពិសេសសំណល់វិទ្យុសកម្ម ។

៣.​បរិស្ថានគឺសំដៅលើភពមានជីវីត និងគ្មានជីវីតដែលនៅជុំវិញខ្លួនយើង ដូចជាដើមឈើ ខ្យល់ ដី ទឹករុក្ខជាតិ សត្វ ទន្លេ សមុទ្រ ត្រី​ សត្វល្អិត... ។ មនុស្សនិងអ្វីៗដេលមនុស្សជាអ្នកបង្កើតឡើងដូចជា ទីក្រុង កសិដ្ឋាន លំនៅដ្ឋាន និងប្រាសាទនានាជាដើម៏ជាផ្នែកមួយនៃបរិស្ថានដែរ ។

៤. បានជាគេថាភពផែនដីគឺជាភពដែលស្រស់ស្អាតជាងគេ នៅក្នុងប្រព័ន្ធព្រះអាទិត្យដោយសារតែភពផែនដីមានៈ

  • វាលលំហពណ៌ត្នោត
  • ទឹកសមុទ្រពណ៌ខៀវ
  • ពពកស និងមានទម្រង់ស្រស់ស្អាត
  • មានរុក្ខជាតិពណ៌បៃតង ។

លក្ខណៈពិសេសនៃភពផែនដីគឺ ទឹក និងអុកស៊ីសែន ។

៥. បញ្ហាសំខាន់ៗដែលពិភពលោកនិងរដ្ឋាភិបាលនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ននេះរួមមានៈ

  • បញ្ហកំណើតប្រជាជន
  • ការបំពុលខ្យល់
  • ការទុកដាក់សំណល់រឹង
  • ការបាត់បង់ឋានប្រព័ន្ធ
  • ការបំពុលទឹក
  • បម្រែបម្រួលអាកាសធាតុ
  • ការបាត់បង់ព្រៃឈើ

វិធានការនៃការកាត់បន្ថយសំណល់មានដូចជាៈ

  • ចៀសវាងការប្រើប្រាស់ផលិតផលដេលមានផលិតសម្រាមច្រើន
  • បន្ថយបរិមាណសំណល់រឹងនៅតាមគេហដ្ឋាន
  • សំណល់នៅលំនៅដ្ឋានភាគច្រើនអាចកែច្នៃជាថ្មីបាន
  • ការធ្វើជីកំប៉ុសពីសំណល់សរីរាង្គ ។ កំប៉ុស្តមានកម្មអាចកាត់បន្ថយសំណល់រឹងសរីរាង្គដែលត្រូវចាក់ចោលដោយផលិតបានយកទៅប្រើក្នុងការដាំដំណាំ
  • កុំចោល ឬដុតសំណល់រឹងតាមផ្លុវក្បែរផ្ទះ​
  • ទុកសំណល់នៅចំណុចប្រមូលផ្តុំ ក្នុងរយៈពេលខ្លីមុនការប្រមូល ។

វិញ្ញាសាទី២២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login