2019-07-22 06:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា ដំណើរពុកផុយ ?
២. តើដំណើរពុកផុយជះឥទ្ធិពលអ្វីខ្លះទៅលើផ្ទៃផែនដី ?
៣. តើដំណើរពុកផុយមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៤. ដូចម្តេចដែលហៅថាដំណើរពុកផុយមេកានិច ( របេះរូប ) ?
៥. ដូចម្តេចដែលហៅថា ដំណើរពុកផុយគីមី ( របេះគីមី ) ?
ចម្លើយ
១. ដំណើរពុកផុយ គឺជាការបាក់បែកជាបំណែកនៃសិលា ដី និង ខនិជរបស់ផែនដីតាមរយៈទំនាក់ទំនងដោយផ្ទាល់ ជាមួយបរិយាកាសនៃភព ។
២. ដំណើរពុកផុយជះឥទ្ធិពលទៅលើផ្ទៃផែនដីគឺ ទទួលរងការបំផ្លាញដូចជា ការបែកបាក់ ការរេចរឹល ការប្រេះស្រាំនៃសិលាទាំងឡាយ និងវត្ថុដទៃទៀតនៅលើផ្ទៃផែនដី ។
៣. ដំណើរពុកផុយមានពីរប្រភេទគឺៈ
៤. ដំណើរពុកផុយមេកានិច គឺជាការបាក់បែកនៃសិលា និងដីតាមរយៈទំនាក់ទំនងដោយផ្ទាល់ ជាមួយលក្ខខណ្ឌបរិយាកាសដូចជាកម្តៅ ទឹក ទឹកកក និងសម្ពាធ ហើយមិនផ្លាស់ប្តូរសមាសធាតុគីមី ។
៥. ដំណើរពុកផុយគីមី គឺជាការបាក់បែកនៃសិលា និងដីតាមរយៈទំនាក់ទំនងដោយផ្ទាល់ទៅនឹងឥទ្ធិពលបរិយាកាសគីមី ឬជីវៈដែលបានបង្កើតផលិតផលគីមីនៅក្នុងការបាក់បែក រេចរឹលនៃសិលា ដី និងខនិជ ។