2019-07-26 07:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. រេទីនជាអ្វី ?
២. ដូចម្តេចដែលហៅថា ដំណើរលំអងកាត់ ?
៣.តើអង់ស៊ីមជាអ្វី ? ហេតុអ្វីបានជានៅក្នុងកោសិកានៃសារពាង្គកាយមានអង់ស៊ីមច្រើនប្រភេទ ?
៤. ហេតុអ្វីបានជាគេនិយាយថាកំពែងជាក្រពេញអង់ដូគ្រីនផង និងអ៊ិចសូគ្រីនផង ?
៥. ចូរពិពណ៌នាពីនាទីរបស់ ARN ក្នុងចលនាសំយោគប្រូតេអ៊ីន ។
ចម្លើយ
១. រេទីនជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកហើយនៅលើស្រទាប់រេទីនមានកោសិកានិងពន្លឺពីរបែបគឺ កោសិកាកោន និងកោសិកាដំបូង ។
២. ដំណើរលំអងកាត់គឺជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងនៃផ្ការុក្ខជាតិមួយទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិមួយផ្សេងទៀត ។
៣. អង់ស៊ីមជាកាតាលីករគីមីជីវៈ ដែលជួយពន្លៀតល្បឿនប្រតិកម្មគីមីជីវៈផ្សេងៗ ។ បានជានៅក្នុងកោសិកានៃសារពាង្គកាយមានអង់ស៊ីមច្រើនប្រភេទគឺព្រោះនៅក្នុងកោសិកានៃសារពាង្គកាយមានប្រតិកម្មច្រើនប្រភេទខុសគ្នា ហើយអង់ស៊ីមមួយមានអំពើទៅលើប្រតិកម្មបានតែមួយប្រភេទប៉ុណ្ណោះ ។
៤. បានជាគេនិយាយថាលំពែងជាក្រពេញអង់ដូគ្រីនផងនិងអ៊ិចសូគ្រីនផងព្រោះ៖
៥. ពិពណ៌នាពីនាទីរបស់ ARN ក្នុងចលនាសំយោគប្រូតេអ៊ីនៈ ក្នុងការសំយោគប្រូតេអ៊ីន ARN មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចួលទៅក្នុងរីបូសូម និងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARN ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិចទៅជាប្រួតេអ៊ីន ។