Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-01 09:34

ដំណើរការទិញផលិតផលមានប្រាំបីដំណាក់កាលគឺ ៖

  • ការទទួលស្គាល់បញ្ហា (Problem Recognition) នៅពេលដែលក្រុមហ៊ុនមួយចាប់ផ្តើមគិតថាពួកគេមានបញ្ហា ឬមានតម្រូវការពេលនោះ បញ្ហានិងតម្រូវការទាំងនេះនឹងត្រូវបានដោះស្រាយដោយសារពួកគេទទួលបានទំនិញ និងសេវាកម្មដែលអាចបំពេញចិត្តរបស់ពួកគេ​ ។ បញ្ហា ឬតម្រូវការទាំងនេះអាចនឹងត្រូវទទួលរងឥទ្ធិពល នៃកត្តាជំរុញខាងក្នុង និងក្រៅអង្គការ​ ។ បញ្ហាខាងក្នុងកើតឡើងគឺនៅពេលដែលក្រុមហ៊ុនសម្រេចចិត្តធ្វើ ឬកែលំអផលិតផលថ្មីហើយពេលនេះពួកគេត្រូវការចាំបាច់វត្ថុធាតុដើម និងគ្រឿងបន្លាស់ថ្មីៗ ។ ពេលខ្លះបញ្ហាខាងក្នុងកើតឡើងដោយសារតែគ្រឿងម៉ាស៊ីនខូច ហើយត្រូវការគ្រឿងបន្លាស់ថ្មី ។ ឆ្លើយតបទៅនឹងបញ្ហានេះក្រុមហ៊ុនតែងតែធ្វើការស្រាវជ្រាវស្វែងរកអ្នកផ្គត់ផ្គង់ដែលអាចផ្តល់ផលិតផល ឬគ្រឿងបន្លាស់ដែលមានគុណភាពខ្ពស់ និងក្នុងតម្លៃទាប​ ។ អ្នកម៉ាឃីធីងអាចជំរុញតម្រូវការនេះឲ្យកើតឡើង ដោយប្រើយុទ្ធសាស្រ្តម៉ាឃីធីងដោយផ្ទាល់ ម៉ាឃីធីងតាមទូរស័ព្ទ ឬទូរស័ព្ទទៅក្រុមហ៊ុនទាំងនោះដោយផ្ទាល់ ។
  • ការកំណត់តម្រូវការទូទៅ និងលក្ខណៈពិសេសនៃផលិតផល អ្នកទិញ ឬអតិថិជនជំនួញបានដាក់កំណត់ទៅលើលក្ខណៈទូទៅ និងកម្រិតគុណភាពនៃផលិតផលដែលពួកគេត្រូវការទិញ ។ ចំពោះការទិញផលិតផលធម្មតាគឺមានលក្ខណៈងាយស្រួលតែចំពោះផលិតផល​ដែលមានលក្ខណៈស្មុគ្រស្មាញអតិថិជនជំនួញតែងតែធ្វើការពិចារណាយ៉ាងប្រុងប្រយ័ត្នជាមួយអ្នកជំនាញឯកទេស និងអ្នកដែលធ្លាប់ប្រើប្រាស់ផលិតផលជាច្រើននាក់ដើម្បីធ្វើការសិក្សាទៅលើលក្ខណៈពិសេសនៃផលិតផលដូចជាពិចារណាទៅលើកម្រិតជឿជាក់នៃគុណភាពផលិតផលរយៈពេលដែលផលិតផលអាចប្រើបាន ឬតម្លៃនៃផលិតផលមុននឹងសម្រេចចិត្តទិញ ។ អ្នកម៉ាឃីធីងអាចនឹងជួយពន្យល់ដល់អតិថិជនទាំងនេះ អំពីលក្ខណៈពិសេសនៃផលិតផលដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ ។ បច្ចុប្បន្នអតិថិជនជំនួយ ឬអង្គភាពអាជីវកម្មជាច្រើនបានបង្កើតវិធីសាស្រ្ត វិភាគលក្ខណៈបច្ចេកទេសនៃផលិតផលដូចជា Product Value ។ PVA ត្រូវបានអនុវត្តដោយក្រុមវិស្វករប្រចាំនៅក្នុងអង្គភាពអាជីវកម្មនីមួយៗ ។ គោលបំណងនៃការធ្វើ PVA គឺដើម្បីកាត់បន្ថយថ្លៃដើមនៃគ្រឿងបន្លាស់ដោយស្វែងរកមធ្យោបាយណាដែលអាចបង្កើត ឬកំណត់ស្តង់ដា ឬធ្វើគ្រឿងបន្លាស់ទាំងនោះដោយចំណាយថ្លៃដើមទាប ។ ក្រុម​វិស្វករទាំងនេះក៏សិក្សាផងដែរទៅលើការបង្កើតគ្រឿងបន្លាស់ដែលមានលក្ខណៈពិសេសលើសពីតម្រូវការ ហើយគ្រឿងបន្លាស់ទាំងនេះមានរយៈពេលប្រើយូរជាងផលិតផលដែលត្រូវការគ្រឿងបន្លាស់នោះទៅទៀត ។ ការសិក្សានេះគឺដើម្បីស្វែងរកជម្រើសដែលល្អបំផុតក្នុងការកែតម្រូវលក្ខណៈពិសេសនៃផលិតផលទាំងនោះ ។ អ្នកម៉ាឃីធីងអាចប្រើវិធីសាស្ត្រ PVA ដើម្បីកំណត់ស្ថានភាពនៃការផ្គត់ផ្គង់ផលិតផល និងឈានទៅសម្រេចជោគជ័យក្នុងការទាក់ទាញអតិថិជន ។
  • ការស្វែងរកអ្នកផ្គត់ផ្គង់ ក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ដែលប្រសើរ និងឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេអតិថិជនជំនួញធ្វើការស្រាវជ្រាវស្វែងរកអ្នកផ្គត់ផង់ទាំងនោះដោយផ្ទាល់ ដើម្បីពិភាក្សាមើលការផ្សាយពាណិជ្ជកម្មចូលរួមសកម្មភាពតាំងពិពណ៌ពាណិជ្ជកម្ម ឬក៏ធ្វើការស្រាវជ្រាវតាមប្រព័ន្ធអីុនធឺណែត ។ ការទិញជាច្រើនត្រូវគេធ្វើឡើងដោយផ្ទាល់ និងដោយមានសុវត្ថិភាពតាមប្រព័ន្ធអីុនធឺណែត ។ ការងារដ៏សំខាន់របស់អ្នកផ្គត់ផ្គង់ផលិតផល គឺត្រូវផ្សព្វផ្សាយក្រុមហ៊ុនរបស់ពួកគេនៅកាតាឡុកបណ្តាញ ឬសេវាអីុនធឺណែតសំខ​ាន់ៗបង្កើតកម្មវិធីផ្សាយពាណិជ្ជកម្ម និងលើកទឹកចិត្តដែលមានប្រសិទ្ធភាពទាក់ទាញខ្ពស់ និងជាពិសេសគឺត្រូវជំរុញបង្កើនកេរ្តិ៍ឈ្មោះក្រុមហ៊ុនឲ្យល្បីនៅលើទីផ្សារ ។ ក្រោយពេលធ្វើការវាយតម្លៃដោយប្រុងប្រយ័ត្នទៅលើក្រុមហ៊ុនផ្គត់ផ្គង់នីមួយៗអ្នកទិញ និងធ្វើការជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់ណាដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការរបស់ពួកគេ ។
  • ការដាក់សំណើរដេញថ្លៃ ក្រុមហ៊ុនទិញបានអញ្ជើញក្រុមហ៊ុនផ្គត់ផ្គង់ ដែលមានសមត្ថភាពដើម្បីដាក់ពាក្យដេញថ្លៃផ្គត់ផ្គង់ផលិតផល ។ ក្នុងករណីផលិតផលដែលត្រូវទិញមានលក្ខណៈស្មុគ្រស្មាញ និងមានតម្លៃខ្ពស់ក្រុមហ៊ុនទិញតម្រូវឲ្យអ្នកផ្គត់ផ្គង់ត្រូវសរសេរសំណើរសុំដេញថ្លៃដោយលំអិត ។ ក្រោយពេលវាយតម្លៃទៅលើសំណើរ ឬពាក្យសុំដេញថ្លៃរបស់ក្រុមហ៊ុនដាក់ពាក្យទាំងនោះ ក្រុមហ៊ុនទិញបានសម្រេចជ្រើសរើស អ្នកផ្គត់ផ្គង់តែមួយចំនួនប៉ុណ្ណោះដើម្បីធ្វើការបង្ហាញជាផ្លូវការអំពីគម្រោង និងសមត្ថភាពរបស់ពួកគេ​។
  • ការជ្រើសរើសអ្នកផ្គត់ផ្គង់ ផ្នែកទិញផលិតផល និងធ្វើការកំណត់អំពីលក្ខណៈពិសេសនៃអ្នកផ្គត់ផ្គង់ និងបង្ហាញពីសារៈសំខាន់នៃលក្ខណៈទាំងនោះមុននឹសម្រេចជ្រើសរើសយកអ្នកផ្គត់ផ្គង់ណាមួយ ។ ជម្រើស និងសារៈសំខាន់នៃលក្ខណៈពិសេសនីមួយៗប្រែប្រួលទៅតាមស្ថានភាពនៃការទិញខុសៗគ្នា ។ ផ្នែកទិញតែងតែព្យាយាមចារជាមួយអ្នកផ្គត់ផ្គង់ដែលពួកគេមានបំណង់ជ្រើសរើសយកជាពិសេស គឺការចចារពីថ្លៃ និងល័ក្ខខណ្ឌផ្សេងៗទៀតមុននឹងសម្រេចជ្រើសយកជាចុងក្រោម ។
  • ការកំណត់ពីលក្ខណៈពិសេសនៃការបញ្ជារទិញ ក្រោយពីជ្រើសរើសអ្នកផ្គត់ផ្គង់រួចហើយផ្នែកទិញ និងធ្វើការចចារអំពីការការបញ្ជារទិញលក្ខណៈពិសេសនៃបច្ចេកវិទ្យាគុណភាពដែលត្រូវការពេលវេលានៃការប្រគល់ផលិតផលគោលការណ៍នៃការប្រគល់ផលិតផលត្រឡប់មកវិញ​ និងការធានារ៉ាប់រងផលិតផល ។ ចំពោះសេវាកម្មថែទាំ ការជួសជុល និងសម្ភារៈប្រតិបត្តិការផ្សេងៗទៀតអ្នកទិញមានបំណងធ្វើកិច្ចសន្យារយៈពេលយូរជាជាងការបញ្ជារទិញទៅតាមពេលកំណត់ណាមួយ ។ តាមរយៈកិច្ចសន្យានេះអ្នកទិញមានទំនាក់ទំនងយូរអង្វែងជាមួយអ្នកផ្គត់ផ្គង់​ ហើយពួកគេអាចទទួលបានផលិតផលដែលត្រូវការទៅតាមពេលវេលា និងតម្លៃដែលបានកំណត់នៅក្នុងកិច្ចសន្យា ។ កិច្ចសន្យានេះពេលខ្លះត្រូវបានគេហៅថាជា ផែនការបំពេញស្តុកផលិតផល ។ ប្រព័ន្ធនៃការទិញបែបនេះហាក់ដូចជា ចងភ្ជាប់អ្នកផ្គត់ផ្គង់ឲ្យនៅជាមួយអ្នកទិញ ហើយដែលធ្វើឲ្យអ្នកផ្គត់ផ្គង់ផ្សេងៗទៀតមានការពិបាកក្នុងការជ្រៀតចូល ដើម្បីផ្គត់ផ្គង់ផលិតផលប្រកួតប្រជែងលើកលែងតែអ្នកទិញមានការខកចិត្តទៅនឹងអ្នកផ្គត់ផ្គង់ដែលកំពុងជាប់កិច្ចសន្យា​។
  • ការវាយតម្លៃកម្រិតប្រតិបត្តិការ អ្នកទិញធ្វើការវាយតម្លៃទៅលើដំណើរប្រតិបត្តិការរបស់អ្នកផ្គត់ផ្គង់ជាប្រច​ាំ ហើយក្នុងការវាយតម្លៃនេះអ្នកទិញអាចនឹងប្រើវិធីសាស្ត្រដូចខាងក្រោម ៖

- ទាក់ទងជាមួយអ្នកប្រើប្រាស់ផលិតផលចុងក្រោម និងសាកសួរអំពីការវាយតម្លៃរបស់ពួកគេ ។

- វាយតម្លៃអ្នកផ្គត់ផ្គង់ទៅលើលក្ខ័ណវិនិច្ឆ័យមួយចំនួនដោយប្រើវិធីសាស្ត្រកំណត់ពិន្ទុ ។

- ធ្វើការគណនាចំណាយ ឬការខាតបង់ដែលបណ្តាលមកពីដំណើរប្រតិបត្តិការរបស់អ្នកផ្គត់ផ្គង់មានកម្រិតទាប​ហើយការគណនានេះអាចនឹងនាំទៅដល់ការកែតម្រូវតម្លៃ និងចំណាយក្នុងការទិញផលិតផលពីអ្នកផ្គត់ផ្គង់ ។ ការវាយតម្លៃនេះអាចជួយឲ្យអ្នកទិញក្នុងការសម្រេចចិត្តបន្តកែតម្រូវ​ ឬបញ្ចប់កិច្ចសន្យាទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ ។ អ្នកផ្គត់ផ្គង់គួរតែធ្វើការវាយតម្លៃលក្ខណៈដូចគ្នាទៅនឹងអ្វីដែលអតិថិជនជំនួញ និងអ្នកប្រើប្រាស់ចុងក្រោយបានអនុវត្តដើម្បីត្រួតពិនិត្យជាប្រចាំនូវដំណើរប្រតិបត្តិការរបស់ខ្លួនក្នុងការបំពេញចិត្តអ្នកទិញ ។

  • ត្រួតពិនិត្យកិច្ចប្រតិបត្តិ យូរៗម្តងអ្នកទិញតែងតែពិនិត្យមើលការអនុវត្តន៍របស់អ្នកផ្គត់ផ្គង់ដែលត្រូវជ្រើសរើស ដែលយើងត្រូវប្រើប្រាស់វិធីសាស្រ្តបីគឺ ៖

- The buyer may contact the end users and ask for their evaluations

- The buyer may rate the supplier on several criteria using a weighted score method

- The buyer may might aggregate the cost of poor supplier performance to come up with adjusted costs of purchase, including price.

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login