បញ្ហាប្រឈសំខាន់ៗក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្នជួបប្រទះបញ្ហាមានដូចជាៈ
- នីតិវិធីមួយចំនួនក្នុងការផ្តល់សេវាសាធារណៈនៅមានភាពស្មុគស្មាញប្រមូលផ្តុំការិយាល័យធិបតេយ្យ ។ ទន្ទឹមនឹងនេះការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងរដ្ឋបាលសាធារណៈនៅមានកម្រិត ហើយការរៀបចំ និងការដាក់ឲ្យអនុវត្តមួយចំនួនមានលក្ខណៈដាច់ដោយដុំមិនមានលក្ខណៈជាប្រព័ន្ធ
- រហូតការងារ និងទំនាក់ទំនងផ្ទៃក្នុងទៅតាមក្រសួងស្ថាប័ន និងក្រសួងស្ថាប័ននៅមិនទាន់ដំណើរការជាបណ្តាគតភ្ជាប់គ្នាប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានភាពរលូននៅឡើយ
- យន្តការ និងប្រព័ន្ធតាមដានត្រួតពិនិត្យនិងវាយតម្លៃគុណភាពនៃសេវាសាធារណៈមិនទាន់បានដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានភាពរលូននៅឡើយ
- ការគ្រប់គ្រង និងការអភិវឌ្ឍន៍អាជីពរបស់មន្រ្តីរាជការ មិនទាន់ត្រូវបានរៀបចំជាប្រព័ន្ធប្រកបដោយភាពនិងមិនមានការរៀបចំការពិពណ៌នាមុខតំណែងឲ្យបានច្បាស់លាស់នៅឡើយ
- សមត្ថភាពធនធានមនុស្ស និងស្ថាប័ននៅមានកម្រិតក្នុងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ប្រព័ន្ធបៀវត្សមិនទាន់ឆ្លើយតប និងគោលការណ៍សមធម៌ ប្រសិទ្ធិភាព សង្គតិភាព ក្នុងនោះគម្លាតបៀវត្សរបស់មន្រ្តីរាជការស៊ីវិលនៅមានកម្រិតខ្ពស់ ប្រព័ន្ធបៀវត្សរបស់កងកម្លាំងប្រដាប់អាវុធនិងមន្រ្តីរាជការស៊ីវិលមិនមានសង្គមនឹងគ្នា ។