និយមន័យមន្រ្តីរាជការមាន ៥ដូចខាងក្រោមៈ
- និយមន័យទី១៖ មន្រ្តីរាជការ គឺជាបុគ្គលដែលតែងតាំងនៅក្នុងតំណែងអចិន្រ្តៃយ៍ និងតាំងស៊ប់ក្នុងមុខតំណែងក្នុងឋានន្តរស័ក្កិតាមឋានានុក្រម
- និយមន័យទី២៖ មន្រ្តីរាជការ គឹសំដៅលបុគ្គលដែលតែងតាំងក្នុងការងារអចិន្រ្តៃយ៍និងត្រូវបានតាំងស៊ប់ក្នងក្របខណ្ឌនៃឋានានុក្រមរដ្ឋបាលរបស់រដ្ឋឬគ្រឹះស្ថានសាធារណៈ
- និយមន័យទី៣៖ មន្រ្តីរាជការ គឹជាបុគ្គលដែលត្រូវបានបញ្ចូលក្នុងក្របខណ្ឌ និងតែងតាំងក្នុងសេវាកម្មរដ្ឋាភិបាលក្រោមបញ្ញត្តិមុខងារសាធារណៈនិងបើកបៀវត្សពីការបម្រុងថវិកាទុកសម្រាប់ក្រសួងស៊ីវិលនិងនាយកដ្ឋាននានា
- និយមន័យទី៤៖ មន្រ្តីរាជការ គឺជាបុគ្គលដែលត្រូវជ្រើសរើសដោយប្រលងប្រជែងឲ្យចូលក្នុងក្របខណ្ឌបង្កើតឡើងដោយព្រះរាជក្រឹត្យ បានធ្វើការនៅក្នុងក្រសួងស្ថាប័នណាមួយនិងត្រូវបានទទួលប្រាក់សោធននិវត្តន៍ ។ ភ្នាក់ងារជាប់កិច្ចសន្យា មិនមែនជាមន្រ្តីរាជការទេ ព្រោះពួកគេជ្រើសរើសឲ្យចូលធ្វើការតាមកិច្ចសន្យា និងមិនបានទទួលប្រាក់សោធន៍និវត្តន៍ឡើយ ។
- និយមន័យទី៥៖ មន្រ្តីរាជការ គឹជាបុគ្គលដែលបម្រើសេវាសាធារណៈដែលធ្វើការទៅតាមបញ្ជាររបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ដូច្នេះនៅជាប់ខ្លួនគេមានអំណាចអាថ៌កំបាំងមួយគឺអំណាចសាធារណៈ និងជាមន្រ្តីរាជការដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយ ដែលមានចែងក្នុងច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ។ មានន័យថា មន្រ្តីដែលជ្រើសរើសដោយការប្រឡងប្រជែងឲ្យចូលក្នងក្របខណ្ឌមានការឡើងថ្នាក់ ឬឋានន្តរស័ក្កិ និងទទួលបានសោធននិវត្តន៍ ។ល។