មូលហេតុដែលគួរបង្កើនចំនួនស្រ្តីក្នុងសកម្មភាពនយោបាយព្រោះ៖
- ចង់លើកកំពង់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី
- ចង់លប់បំបាត់ការរើសអើងចំពោះស្រ្តី កាត់បន្ថយអំពើហិង្សាការរំលោភបំពានលើស្រ្តីនិងកុមារ
- ចង់ឲ្យស្រ្តីមានឱកាសក្នុងការងារចលនាសង្គម ការធ្វើសេចក្តីសម្រេចចិត្តក៏ដូចជាទទួលបានបទពិសោធន៍ចំណេះដឹងចំណេះធ្វើដើម្បីអភិវឌ្ឍន៍ខ្លួនឯង គ្រួសារនិងសង្គមជាតិ
- ចង់លើកកំពស់ឲ្យមានការចូលរួមរបស់ស្រ្តីក្នុងសេដ្ឋកិច្ច និងបរិយាប័នហិរញ្ញវត្ថុសម្រាប់ស្រ្តី
- ចង់ជំរុញអោយមានការបង្កើនចំនួនស្រ្តី ឲ្យចូលបម្រើការងារសង្គមសេដ្ឋកិច្ចនិងនយោបាយឲ្យបានកាន់តែច្រើនឡើងព្រមទាំងដាក់បេក្ខភាពស្រ្តីនៅក្នុងតួនាទីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅតាមក្រសួងនានា
- ចង់លុបបំបាត់គំនិតចាស់គំរិលមួយដែលនិយាយថា នារីបង្វិលចង្ក្រានមិនជុំ ដោយបច្ចុប្បន្នស្រ្តី មិនមែនទន់ខ្សោយ មិនត្រូវគេឲ្យតម្លៃដូចសម័យមុននោះទេ ពោលគឺស្រ្តីអាចធ្វើអ្វីបានដូចបុរសដែរ ។