2019-08-05 09:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
១- យុទ្ធសាស្រ្តនៃការកំណត់ថ្លៃផលិតផលថ្មីមានដូចជា ៖
យុទ្ធសាស្រ្តនេះសមស្របនៅពេល ៖
ក- ទីផ្សារនិងសមត្ថភាពផលិតកម្មនៅតូច
ខ- ឥទ្ធិពលរបស់ក្រាហ្វិកនៃការរៀនសូត្រ ឬបទពិសោធន៍ក្នុងផលិតកម្មស្តួចស្តើង
គ- តម្រូវការមានភាពរួញលូតអំពីថ្លៃ
ឃ- គំនិតយល់អំពីតម្លៃរបស់ផលិតផលគឺខ្ពស់
ង- គុណភាពផលិតផលមានលក្ខណៈសំខាន់ចំពោះអតិថិជន ហើយខ្វះការប្រកួតប្រជែងផ្ទាល់ ឬជំនួស ។
ភាពប្រសើរនៃយុទ្ធសាស្រ្តនេះគឺ ៖
ក- ក្រុមហ៊ុនអាចស្តារការអភិវឌ្ឍន៍ផលិតផល និងស្រង់ដើមបានរហ័ស
ខ- ក្រុមហ៊ុនអាចស្រូបយកចំណែកទីផ្សារ ដែលមិនសូវមានភាពភ្ញោចអំពីថ្លៃ
គ- ធម្មារម្មណ៍អំពីគុណភាពខ្ពស់អាចបង្កើតបានចំពោះផលិតផល
ឃ- ការប្រែប្រួលថ្លៃអាចងាយមានឥទ្ធិពល ប្រសិនបើថ្លៃដំបូងនៃផលិតផលរបស់ក្រុមហ៊ុនខ្ពស់បន្ទាប់មកទាប វិធីនេះប្រសើរជាងការច្រាស់ត្រឡប់មកវិញ ។
ក- ទីផ្សារ និងសមត្ថភាពផលិតកម្មធំទូលាយ
ខ- ការមានឥទ្ធិពលខ្លាំងរបស់ក្រាហ្វិកនៃការរៀនសូត្រ/បទពិសោធន៍
គ- តម្រូវការមានភាពរួញលូតអំពីថ្លៃ
ឃ- គំនិតយល់អំពីអំពីតម្លៃនៃផលិតផលនៅទាប
ង- ការប្រកួតប្រជែងខ្លាំងក្លា ហើយការជំនួសត្រៀមរួចជាស្រេច ។
ភាពប្រសើរនៃយុទ្ធសាស្រ្តនេះគឺ ៖
ក- នាំដល់អត្រាទីផ្សារទូលាយ ហើយអតិថិជនងាយទទួលយកចំពោះផលិតផល
ខ- គូប្រកួតប្រជែងនឹងរារែកក្នុងការឈានចូលទីផ្សារព្រោះកម្រិតចំណេញទាប ។