Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-05 08:47

បាវចនាជាតិខ្មែរមានពាក្យ “ជាតិ សាសនា ព្រះមហាក្សត្រ” ឬ ជាសរណដ្ឋានដែលប្រជាពលរដ្ឋប្រកាន់យកយ៉ាងខ្ជាប់ព្រោះថា៖

ក.”ជាតិ” សំដៅយកបរិវេទនៃកំណើតរបស់មនុស្សដែលកើតមានក្នុងប្រទេស ឬរដ្ឋរបស់ខ្លួន។ មនុស្សច្រើន លាយឡំគ្នា ក្នុងប្រទេសតែមួយមានលក្ខណៈរួមគ្នាតែមួយហៅថា ជាតិ។

ជាតិសម្គាល់ដូចខាងក្រោម៖

  • ភូមិសាស្ត្រ ទឹកដី ទីកន្លែង ក្នុងប្រទេសរបស់ខ្លួនរស់នៅ
  • ជនជាតិផ្សេងៗរស់នៅប្រទេសរបស់ខ្លួនពីបុព្វបុរសដើមររៀងមក
  • ភាសាកំណើតផ្សេងៗគ្នា តែគោរពតាមភាសាដើមតែមួយ គឺភាសាខ្មែរ
  • មានមុខរបរផ្សេងគ្នា តែមានការរស់នៅប្រមូលផ្តុំលក្ខណៈជាខ្មែរ
  • មានប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា អរិយធម៌ ជាជាតិខ្មែរ។

និយាយរួម មានការបន្តពូជពង្ស និងទទួលមរតករួមពីបុព្វបុរសដើម ជាជាតិខ្មែរតែមួយ។

ខ.”សាសនា” គឺជាវិន័យ បញ្ញាតិ ប្រព័ន្ធជំនឿ សំរាប់អប់រំទូន្មាន ប្រៀនប្រដៅមនុស្សឱ្យដើរតាមគន្លងល្អ។ សាសនាជាជំនឿមួយដែលដក់ជាប់ស្ថិតក្នុងផ្នត់គំនិតខ្មែរមានដូចជា៖

  • អប់រំមនុស្សឱ្យស្គាល់បុណ្យ បាប កម្មផល និងសម្មាធិបញ្ញា
  • អប់រំមនុស្សមិនឱ្យមានលោភៈ ទោសៈ មោហៈ និងវៀរចាកបច្ច័យដែលនាំទៅរកសេចក្តីទុក្ខជាដើម
  • អប់រំមនុស្សទាំងផ្លូវកាយ ផ្លូវចិត្ត វាចា ឱ្យចេះខន្តី សច្ចៈ កតញ្ញូ
  • អប់រំមនុស្សឱ្យចេះគោរពសក្ការៈ និងប្រតិបត្តិនូវជំនឿដើម្បីបំភ្លឺផ្លូវទោរកសេចក្តីសុខចំរើនក្នុងបច្ចុប្បន្ន និងអនាគត
  • ដោយសារប្រជាពលរដ្ឋមានជំនឿលើព្រះពុទ្ធសាសនា បានជារដ្ឋធម្មនុញ្ញកំណត់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

គ.”ព្រះមហាក្សត្រ” គឺជាអង្គដែលមានវីវភាពដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ដឹកនាំប្រទេស​និងប្រជាពលរដ្ឋទៅរកភាពរីកចំរើនរុងរឿងក្នុងសង្គម។ ព្រះមហាក្សត្រជាអង្គដែមមានបារមីខ្ពស់ដែលប្រជាជនថ្វាយអំណាចឱ្យធ្វើជាប្រមុខរដ្ឋសម្រាប់ដឹកនាំ កសាង ការពារទឹកដីឱ្យបានគង់វង្ស។ ព្រះមហាក្សត្រជាអំណាចកំពូល៖

  • ព្រះមហាក្សត្រ ជានិមិត្តរូបរបស់ជាតិ ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅប្រជារាស្ត្រ
  • ព្រះមហាក្សត្រ ធានាឱ្យមានយុត្តិធម៌ជួនកូនចៅប្រជារាស្ត្រ
  • ព្រះមហាក្សត្រ ជាអត្តមេបញ្ជាការជាន់ខ្ពស់
  • ព្រះមហាក្សត្រ ជាអ្នកធានាឯកភាពជាតិ និងបូរណភាពទឹកដី។
  • ព្រះមហាក្សត្រ ជាអ្នកធានានូវរបបរាជានិយម

ដូចនេះព្រះមហាក្សត្រ ជាប្រមុខរដ្ឋអស់មួយជាជីវិត។ អំណាចព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញមិនធ្វើនយោបាយ។ អំណោចនីតិប្រតិបត្តិ ប្រគល់ឱ្យប្រមុខរដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំ។

ទំនាក់ទំនងគ្នារវាង ជាតិ សាសនា ព្រះមហាក្សត្រ មានភាពស្អិតរមួត មិនអាចខ្វះបាន ពីព្រោះសង្គមមួយ ដែលបង្កើតជារដ្ឋនៃប្រទេសមួយត្រូវមាន៖

  • ប្រជាជន ទឹក ដី ភូមិសាស្ត្រ និងរដ្ឋាភិបាល របស់ខ្លួនច្បាស់លាស់
  • ប្រព័ន្ធជំនឿ សាសនា ទំនៀមទម្លាប់ និងច្បាប់របស់សង្គមសម្រាប់គ្រប់គ្រង
  • រដ្ឋដែលជាប្រមុខរដ្ឋ មានសិទ្ធិ ធ្វើទំនាក់ទំនងអន្តរជាតិ
  • មានភាសាជាម្ចាស់លើខ្លួនឯង ឯករាជ្យជាតិ ឯកភាពអំណាចដើម្បីឱ្យប្រទេសមានការរីកចំរើន។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login