បំលាស់ប្តូរនៃការកំណត់ថ្លៃមានដូចជា ៖
- បំលាស់ប្តូរការកំណត់ថ្លៃទី១ ៖ គឺបន្ថយថ្លៃ អាចផ្តល់ឲ្យទៅអតិថិជនដែលទូទាត់សាច់ប្រាក់ភ្លាមៗ ឬទិញក្នុងបរិមាណច្រើន ។ បន្ថយថ្លៃអាចផ្តល់ឲ្យ ដើម្បីជំរុញអតិថិជនឲ្យទិញផលិតផល ឬប្រើសេវាក្នុងអំឡុងពេលដែលតម្រូវការមិនដល់កំពូល ។ អតិថិជនអាចជំរុញដោយការជំនួសផលិតផលមួយឆ្លងតាមការចុះថ្លៃក្នុងទម្រង់ជាអប្បហារពាណិជ្ជកម្មពិសេស ។ ពាណិជ្ជករ អាចត្រូវផ្តល់ការចុះថ្លៃ សម្រាប់ការសម្តែងមុខងារមួយចំនួនជំនួសមុខឲ្យផលិតករ ឧទាហរណ៍ ផ្ទុកទំនិញ ការរៀបចំទំនិញ ឬ Marketing ចំពោះអ្នកលក់រាយ ឬជំនួយកម្មវិធី Marketing (ឧទាហរណ៍ឆ្នោតផ្សងសំណាង) ដែលចាត់ចែងដោយផលិតករ ។
- បំលាស់ប្តូរការកំណត់ថ្លៃទី២ ៖ គឺថ្លៃផ្សព្វផ្សាយ ទម្រង់មួយនៃថ្លៃផ្សព្វផ្សាយលក់គឺ អ្នកលក់រាយអាចប្រើប្រាស់របៀបជាអ្នកនាំមុខគេខាត ដោយផលិតផលលក់ថោកជាងថ្លៃដើមរបស់វាទៅទៀត ដើម្បីទាក់ទាញមនុស្សឲ្យមកហាងរបស់គេ ។ អតិថិជនត្រូវបានប្រាក់បង្វិលវិញខ្លះ ពេលគេទិញផលិតផលក្នុងគ្រាណានោះ ។
- បំលាស់ប្តូរការកំណត់ថ្លៃទី៣ ៖ គឺការកំណត់ថ្លៃផលិតផលចម្រុះបាច់ផលិតផល គឺជាការលក់ផលិតផលពីរ ឬច្រើនផ្គួបជាមួយគ្នានៅកម្រិតថ្លៃទាបជាងការសរុបថ្លៃផលិតក្នុងបាច់ ។ ឧទាហរណ៍ ថ្នាំដុសធ្មេញរួមជាមួយសាប៊ូដុំ ហើយនឹងសាប៊ូទឹក ។ ផលិតករអាចលក់កម្រិតផលិតផលនៅកម្រិតថ្លៃផ្សេងៗគ្នាទៅឲ្យអតិថិជននៃចំណែកទីផ្សារផ្សេងៗគ្នា ។
ផលិតករអាចបង្កើនការលក់ផលិតផលរបស់គេដោយលក់ផលិតផលសំខាន់ (ឧទាហរណ៍រថយន្ត) នៅកម្រិតថ្លៃទាប ហើយធ្វើយ៉ាងណាឲ្យអតិថិជនទិញរបស់បំពេញបន្ថែម (ប្រដាប់តុបតែងរថយន្ត) ។
ផលិតផករអាចជ្រើសរើសយកចំណេញទាបលើការលក់ផលិតផលសំខាន់ (ម៉ាស៊ីនបូមធូលី) ហើយសង្ឃឹមថាបានចំណេញបន្ថែមលើការលក់គ្រឿងបំលាស់ម៉ាស៊ីននោះ ។