ការកំណត់ថ្លៃចំពោះផលិតផលមានស្រាប់មានដូចជា ៖
- ជម្រើសទី១ ៖ ក្រុមហ៊ុនអាចរក្សាថ្លៃដដែល សម្រាប់ផលិតផលមានស្រាប់ ប្រសិនបើអថេរឬកត្តាជាច្រើន (ឧទាហរណ៍ ថ្លៃរបស់ពលកម្ម និងវត្ថុធាតុដើម) រក្សាស្ថេរភាពបង្គួរហើយក្រុមហ៊ុនគ្មានផែនការផ្លាស់ប្តូរយុទ្ធសាស្ត្រឬជំហរទីផ្សាររបស់គេ ។
- ជម្រើសទី២ ៖ ក្រុមហ៊ុនអាចបន្ថយថ្លៃ សំដៅបង្ហាញនូវប្រសិទ្ធិភាពនៃបំលាស់ប្តូរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ឧទាហរណ៍ ក្នុងរយៈពេលឱនភាពដើម្បីឆ្លើយតបទៅនឹងការកាត់បន្ថយថ្លៃរបស់គូប្រកួតប្រជែងឬការវាយលុក បំលាស់ប្តូរទៅករការកើនឡើងនូវអត្រាទីផ្សារ ។ យុទ្ធសាស្ត្រនេះដំណើរការបានក្នុងករណីដែលអតិថិជនភ្ញោចអំពីថ្លៃ ហើយប្រាថ្នាការបន្ថយថ្លៃ ។ ក្រុមហ៊ុនត្រូវមានភាពខ្លាំងអំពីហិរញ្ញវត្ថុ ដើម្បីទ្រាំទ្រនូវសង្គ្រាមថ្លៃ ។ ផលប្រយោជន៍នៃការបន្ថយថ្លៃគឺ អត្រាទីផ្សារកើនឡើងហើយអាចកើនឡើងនូវប្រាក់ចំណេញ ។
- ជម្រើសទី៣ ៖ គឺបង្កើនថ្លៃ សម្រាប់ផលិតផលមានស្រាប់ គឺធ្វើឡើងដោយក្រុមហ៊ុន ដើម្បីរក្សាកម្រិតចំណេញក្នុងពេលក្រុមហ៊ុនប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើម ឬក៏ភាពខ្លាំងនៃភាពប្រសើរដោយឡែកនៃផលិតផលតម្រូវការខ្ពស់ និងគ្មានផលិតផលជំនួស ។ យុទ្ធសាស្រ្តនេះដំណើរការបានក្នុងករណីតម្រូវការគ្មានភាពរួញលូតអំពីថ្លៃ ។ លើសពីនេះទៅទៀត អតិថិជនអាចត្រូវបានជំរុញឲ្យចំណាយលុយថែមតាមរយៈការផ្លាស់ប្តូរផ្សេងទៀត ។ ឧទាហរណ៍ការវេចខ្ចប់ផលិតផល និងបង្កើនសេវាជំនួយ ។