សម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដែលផ្តើមលដោយក្រសួងស្ថាប័នពាក់ព័ន្ធមួយឬច្រើនអាចធ្វើនៅៈ
- នៅកន្លែងតាំងទីលំនៅថ្មី សម្រាប់គ្រួសារផ្លាស់ប្តូរទីកន្លែង ឬរង់ចាំសំណង់នៅទីប្រជុំជន
- នៅតំបន់ជាប់ទីតាំងសម្បទានដីសេដ្ឋកិច្ច ដើម្បីគ្រួសារអាចអភិវឌ្ឍន៍កសិឧស្សាហកម្ម
- នៅតំបន់អភិវឌ្ឍន៍ថ្មី សម្រាប់គ្រួសារដែលស្ថិតក្រោមការគាំទ្រម្ចាស់ជំនួយ ឬអ្នកវិនិយោគ
- នៅតំបន់ដាច់ស្រយោល ដែលប្រជាពលរដ្ឋគ្មានដីលំនៅដ្ឋាននិងដីដាំដុះ និងចំនួនប្រជាពលរដ្ឋមិនទាន់គ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ដីនោះ ។