Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2019-08-15 08:00

នៅក្នុងខណៈដែលប្រទេសកម្ពុជាស្វែងរកគំរូសមស្របមួយ ដើម្បីអភិវឌ្ឍន៍ផលិតកម្មដំណាំស្រូវ នោះគេអាចរៀនសូត្របានយ៉ាងច្រើនដោយដកស្រង់បទពិសោធន៍ពីប្រទេសជិតខាងរបស់ខ្លូនអំពីំទំនាក់ទំនង និងការផ្តោះប្តូរពាណិជ្ជកម្ម ក្នុងចំណោមផលិតកម្មប្រាក់ចំណេញ និងសន្តិសុខស្បៀង ។ បច្ចុប្បន្ននេះ លក្ខណៈផលិតកម្មស្រូវនៅក្នុងប្រទេសកម្ពុជា ស្រដៀងគ្នាបំផុតទៅនឹងប្រទេសថៃ ដូចជាបរិស្ថានដំណាំស្រូវ ទិន្នផលមធ្យម ការនិយមប្រើពូជប្រពៃណី និងតំបន់ដែលស្រោចស្រព ។ ក៏ប៉ុន្តែគោលនយោបាយកសិកម្មរបស់រដ្ឋាភិបាលមាននិន្នាការផ្តោតទៅលើការបង្កើនផលិតកម្មដំណាំស្រូវ ក្នុងរបៀបមួយ ដែលស្រដៀងទៅនិងវិធីសាស្រ្ត ដែលអនុវត្តនៅប្រទេសវៀតណាម ដូចជា បង្កើនការស្រោចស្រព ការប្រើប្រាស់ពូជទំនើប ពង្រីកការដាំដុះនិងដាំដំណាំទេដងនៅទីកន្លែងណាដែលមានលទ្ធភាពអាចធ្វើទៅបាន ។ ដូចដែលបានអធិប្បាយដូចខាងលើ កែសារនេះគ្មានបំណងជូនយោបល់ ថាវិធីសសាស្រ្តផលិតកម្មដំណាំស្រូវដែលសមស្របបំផុតនៅក្នុងប្រទេសកម្ពុជា គួរតែអនុវត្តតាមតំរូវប្រទេសថៃ ឬវៀតណាមឡើយ ប៉ុន្តែគ្រាន់តែលើកយកមកបង្ហាញនូវវិធីសាស្រ្តខុសៗគនាសតីពីផលិតកម្មដំណាំស្រូវដែលអាចមានការប្រែប្រួ ហើយប៉ះពាល់ដល់ប្រាក់ចំណេញ និងសន្តិសុខស្បៀងរបស់កសិករ ។ គុណសម្បត្តិក និងគុណវិបត្តិនៃវិធីសាស្រ្ត ទាំងនេះគួរត្រូវយកមកជជែកវែកញែកឲ្យកាន់ស៊ីជំរៅថែមទៀតនៅក្នុងគោលនយោបាយដឹកនាំវិស័យកសិកម្មរបស់កម្ពុជា នាពេលអនាគត ។ ទិន្នន័យកសិកម្មរបស់ផលិតកម្មស្រូវ មានលក្ខណៈទូលំទូលាយសំបូរបែប និងអាចជឿជាក់បានច្រើនជាងទិន្នន័យផលិតកម្មស្បៀងដទៃទៀត  ។ ថ្វីបើបច្ចុប្បន្ននេះមានការអំពាវនាវឲ្យអនុវតគកសិកម្មចំរុះបង្កើនការកេច្នៃកសិផលនិងជំនួញឲ្យកាន់តែច្រើនឡើងថែមទៀតក៏ដោយប៉ុន្តែវិស័យនេះនៅតែគ្មានព័ត៌មានជាមូលដ្ឋានក្នុងការស្រាវជ្រាវសតតិពីការអនុវត្តន៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ការលំបាកនិងឱកាស ។ ដូចគ្នានេះដែរការជំរុញសម្បទានកសិកម្មខ្នាតធំរបស់រដ្ឋាភិបាលគួរតែត្រូវពិនិត្យពិច័យឲ្យកាន់តែច្បាស់លាស់ ដើម្បីកំណត់នូវសក្កានុពលភាពទាក់ទងនិងផលប្រយោជន៍ និងថ្លៃចំពោះជីវភាពនៅតាមជនបទ ។ ដោយប្រមាណ៧៥% នៅកំលាំងពលកម្មធ្វើការងារនៅក្នុងវិស័យកសិកម្ម ដូចនេះគួះរតែមានមតិរួមមួយក្នុងចំណោមអ្នកដឹកនាំគោលនយោបាយដឹកនាំ ដោយផ្អែកលើទិន្នន័យដែលអាចជឿជាក់បាន និងការស្រោចស្រពពូជស្រូវ និងបន្លែ ។ នោះគេត្រូវការចាំបាច់បំផុតឲ្យមានការស្រាវជ្រាវទៅលើផ្នែកសេដ្ឋកិច្ច សង្គមថាតើទិសដៅនៃសំណើរដើម្បីអភិវឌ្ឍន៍កសិកម្មអាចមានប្រសិទ្ធភាពទៅលើជីវភាពប្រជាជននៅតាមជនបទដែរឬទេ ។ ជាពិសេសការស្រាវជ្រាវឲ្យកាន់តែទូលំទូលាយត្រូវការចាំបាច់ឲ្យមានទំនាក់ទំនងរវាងកាពង្រីក ផលិតកម្មកសិកម្ម ការដាំដំណាំចំរុះ យុទ្ធសាស្រ្តកែច្នៃ និងគោលបំណងកាន់តែទូលាយររបស់រដ្ឋាភិបាលទាក់ទងនឹងការរអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ ។ ទោះបីជាមានការស្រាវជ្រាវច្រើនដែលរាប់បញ្ចូលពុំអស់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login